ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិការបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនសិស្សថ្នាក់ទី១២ ដែលមានជីវភាពខ្វះខាត ចំនួន ២១នាក់ ក្នុងស្រុកស្វាយអន្ទរ សម្រាប់ចំណាយក្នុងការស្នាក់នៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល ២ថ្ងៃ នៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់សិស្សថ្នាក់ទី១២ ទាំង ២១នាក់ នាឱកាសនោះ ក្នុង ១នាក់ៗទទួលបាន ៖ ថវិកា ចំនួន ៨០ ០០០រៀល សៀវភៅសរសេរ ចំនួន ១០ក្បាល និងប៊ិច ចំនួន ២ដើមផងដែ៕