ល្បីកក្រើកជាថ្មីទៀតហើយរឿង លោក ឈួន សោភា ប្រធានគយចល័តតំបន់៥ ទឹកថ្លា នៅវគ្គទី២នេះ.!!!
ខេត្តបន្ទាយមានជ័យ ៖ ដោយយោងគណនេយ្យ Facebook ដែរមានឈ្មោះ Cheab Sarin បានសរសេរបង្ហោះថា៖ ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។
ចូលបំរើកងទ័ពនៅថ្ងៃទី១០/០២/១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។
ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត០១ គ្រឿងចង្កូតស្តាំជារថយន្តខុសនិងច្បាប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។
មិនទាន់និងបានជិះបំរើការងារជូនអង្គភាពនិងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣/០៧/២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជម្ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិលកំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាអោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយអោយមកខ្ញុំមួយច្បាប់ ។
អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ???) ភ្ជាប់មកជាមួយកំណត់ហេតុល្មើសច្បាប់គយមួយច្បាប់៕