មិនបានមួយចំអិនកំពឹសផងល្បែងកន្ទុយលេខ(ឆ្នោតយួន ឆ្នោតថៃ)បានកក្រើកឡើងវិញដដែលក្នុងក្រុងសៀមរាប…!!!

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ៖ នៅកណ្តាលក្រុងសៀមរាប ល្បែងកន្ទុយលេខ(ឆ្នោតយួន-ឆ្នោតថៃ) កំពុងតែរីកដុះដាលដូចផ្សិតវិញដដែលទីតាំងក្នុងផ្សារ(ចាស់តូបយាយហ៊ន+ក្រោយតូបយាយហួនកន្លែងលក់ម្ជូរ+តូបយាយម៉ាប់+ផ្លូវមុខពេទ្យទីតាំងកន្លែងដាក់ទ្រូមុន្នីវេរលុយដកលុយយីហោ(ភីណា)ស្ថិតក្នុងភូមិមណ្ឌលមួយ និងផ្ទះយាយប្រួនក្នុងភូមិស្ទឹងថ្មី) ដែលស្ថិតក្នុងសង្កាត់ស្វាយបង្គំ ក្រុងសៀមរាបខេត្តសៀមរាប។ ប្រភពបន្តថាអាជ្ញាធរសមត្ថកិច្ជពាក់ព័ន្ធក្នុងមូលដ្ឋានបែជានាំគ្នារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ ប្រហែលជាឆ្នាំងបាយរបស់អស់លោក ឬយ៉ាងណាទេ.! បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលស្និតនឹងកូនកញ្ជ្រែងបានប្រាប់សារព័ត៌មានអង្គភាពយើងថា៖ល្បែងគត់កន្ទុយលេខទីតាំងខាងលើនេះមិនដែលបានឈប់សំរាកលេងម្ដងណាទេ..!គ្រាន់តែគេប្តូររូបភាពបិតបាំងគត់នៅក្នុងផ្ទះក្នុងតូបក្នុងបន្ទប់បាញ់កន្ទុយចាក់តាមទូរសព្ទ។

ប៉ុន្តែ តែបច្ចុប្បន្ននេះរីកដុះដាលបើកចំហជិតដូចដើមវិញហើយ ព្រោះមានថៅកែ ដែលជាមេល្បែងសុីសងដុះស្លែ កន្ទុយលេខ (ឆ្នោតយួន-ថៃ) ឈ្មោះ (ខ្លា )ព្រះនាម(E12)ជាមេខ្លោងក្នុងតំបន់ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តសៀមរាបជាយូរលង់មកហើយ បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោត របស់ខ្លួនថា អោយកត់ និង ដើរលក់ឆ្នោតម៉ាសេរីទៅ សូមកុំខ្លាចព្រោះរូបគេរត់ការរួចអស់ហើយ គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ សូមបី លោក ដា ចំរើន អធិការក្រុងសៀមរាប ក៏មិនហ៊ានបង្ក្រាបដែរ។

ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង អាសអាងថាកន្លងមកនេះ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន មិនយកចិត្តទុកដាក់ ក្នុងការ បង្ការ ទប់ស្កាត់ទេ គឺបង្ក្រាប អោយតែល្អមើល មិនអនុវត្ត តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនទាន់បានមួយចំអិនកំពឹសផង ល្បែងចាក់កន្ទុយលេខ បាននឹងកំពុងដំណើរការ រីកដុះដាលដូចផ្សិត ក្នុងផ្សារ(ចាស់មុខពេទ្យខេត្តស្ថិតក្នុងភូមិមណ្ឌលមួយនិងផ្ទះយាយប្រួនស្តិតក្នុងភូមិស្ទឹងថ្មី)និងកន្លែងផ្សេងៗទៀតនៅក្នុងក្រុងទាំងមូលបើកកត់ចាក់លេងបានយ៉ាងរលូនវិញដដែល។

ជាការពិតណាស់ល្បែងស៊ីសង់ (ឆ្នោតយួន-ឆ្នោតថៃ) គឺជាឃាតករឈាមត្រជាក់លាក់មុខ អាចពង្វក់អ្នកដែលញៀនលេងល្បែងកន្ទុយលេខ ក្លាយទៅជា ទាសករ មេឆ្នោត ដោយមិនដឹងខ្លួន.! ម្យ៉ាងវិញទៀត ល្បែងឆ្នោតនេះ បាននិងកំពុងបង្ករបង្កើតបទល្មើសចោរកម្មក្នុងមូលដ្ឋានដូចជា៖ចោរលួច–ឆក់-ប្លន់ ជាពិសេសកើតអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

អាស្រ័យហេតុនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំខាងលើ សូមសុំណូមពរ ទៅដល់ លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការដ្ឋានខេត្តសៀមរាប សូមមេត្តាដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យ និង ធ្វើការបង្ក្រាប ទីតាំង ឆ្នោតយួន-ថៃ ក្នុងចំណុចផ្សារ(ទីតាំងខាងលើ) ក៏ដូចជាក្នុងក្រុងសៀមរាប ទាំងមូល តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ( សែន) និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗ និងធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល ផងទាន៕

អង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីរភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *