គួរអោយសង្វែកណាស់ បុរសពិការជើងម្នាក់វ័យ៥២ឆ្នាំ ពេលកំពុងវាស់កម្តៅនិងសំណាក នៅច្រកអូរបីជាន់ ប្រកាច់ស្លាប់ភ្លាមមួយរំពេច ក្រុមគ្រូពេទ្យជំនាញថា ដោយសារមានវិជ្ជមានកូវីដ-១៩ !!!

គួរអោយសង្វែកណាស់ បុរសពិការជើងម្នាក់វ័យ៥២ឆ្នាំ ពេលកំពុងវាស់កម្តៅនិងសំណាក នៅច្រកអូរបីជាន់ ប្រកាច់ស្លាប់ភ្លាមមួយរំពេច ក្រុមគ្រូពេទ្យជំនាញថា ដោយសារមានវិជ្ជមានកូវីដ-១៩ !!!

ចេញផ្សាយ:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០៩ និង ១០នាទីព្រឹកបុរសពិការជើងម្នាក់អាយុវ័យ ៥២ ឆ្នាំ ដែលជាពលករត្រឡប់មកពីធ្វើការនៅប្រទេសថៃ ពីរនាក់ប្តីប្រពន្ធ ចេញមកតាមច្រកអូរបីជាន់ ពេលកំពុងតម្រង់ជួរពិនិត្យកម្តៅនិងសំណាក ស្រាប់តែប្រកាច់ស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អើលដល់ពលករជាច្រើនទៀតដែលរួមដំណើរជាមួយគ្នា បើយោងតាមប្រភពពីសមត្ថកិច្ចជំនាញប្រចាំការនៅច្រកអូរបីជាន់ ។

យោងប្រភពរាយការណ៍មកអោយដឹងថា៖
ជនរងគ្រោះមានឈ្មោះ សៀន ខុម ភេទប្រុស អាយុ៥២ឆ្នាំ (ពិការជើងទាំងសងខាងនិងគោមខ្នង) រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធមានឈ្មោះ យិន រ៉ាន់ អាយុ៥៦ឆ្នាំ ភេទស្រី រស់នៅភូមិឃុំជាមួយ។ ហើយគាត់ទាំងពីរនាក់ប្តីប្រពន្ធបានទៅធ្វើការនៅប្រទេសថៃអស់រយៈពេល២ឆ្នាំ នៅក្នុងខេត្តផាធុមថានី។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានអោយដឹងថា៖ មូលហេតុដំបូង បុរសពិការជើងខាងលើ គាត់មានអាការ:ហត់ខ្លាំងបណ្តាលអោយស្លាប់ភ្លាមនៅកន្លែងក្រុមការងារចម្រុះច្រកអូរបីជាន់តែម្តង ដោយការយកសំណាកធ្វើតេស្តរហ័យ គឺវិជ្ជមានកូវីដ-១៩ ទាំង២នាក់ប្តីប្រពន្ធ។

បច្ចុប្បន្នៈ សពត្រូវបានរថយន្តពេទ្យដឹកយកទៅភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីបូជាផងដែរ៕ ដោយ:លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *