ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានចាត់តាំង លោកវរសេនីយ៍ត្រី ឆេង សុផាត មេបញ្ជាការរង ដឹកនាំកម្លាំងអន្តរាគម៍ សហការជាមួយ គណៈបញ្ជាការឯកភាពក្រុង កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ដែលដឹកនាំចង្អុលបង្ហាញផ្ទាល់ដោយ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេច តេជោ ចុះជួយច្រកដីដេីម្បីទប់ទឹកដែលកំពុងកេីនឡេីងកុំឲ្យហូរកាត់ផ្លូវ នៅខ្នងទំនប់អាងស្តុបទឹកអូរខៃដន ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ បណ្ដាលអោយទឹកកេីនឡេីងជាបន្តបន្ទាប់ ហេីយការទប់ទឹកនេះគឺដេីម្បីការពារកុំឲ្យទឹកហូរច្រោះកាត់ផ្លូវដែលអាចបាក់ទំនប់បង្ក ជាផលប៉ះដល់ប្រជាពលរដ្ឋ ៕