ខេត្តស្វាយរៀង ៖ យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា បុគ្គលម្ចាស់កាស៊ីណូ NEW WORLDពិតមានអំណាច ហើយទើប ហ៊ាន បើក ល្បែង បញ្ជល់មាន់ បង្កប់ល្បែងអនឡាញ បៀអាប៉ោងគ្រប់ប្រភេទបានយ៉ាងរលូនច្បាស់ជាមាន ខ្នងបង្អែកនៅពីក្រោយមានឥទ្ធិពលខ្លាំង ទើប អាចបើកដោយមិនខ្លាចញញើតនិងច្បាប់កំពុងចុះបង្ក្រាបយ៉ាងក្តៅគគុក ។
តាមប្រភពពីមន្ត្រីសមត្ថកិច្ចអត់លិឍខ្លះបង្ហើបថា អាជ្ញាធរមាន សមត្ថកិច្ច ក្នុង ក្រុង បាវិត មួយ ចំនួនអាចនឹងទទួល ផលប្រយោជន៍ពី ម្ចាស់ទីតាំង ទើបប្តូរមិនចាត់វិធានការ បង្ក្រាប សង្វៀនបញ្ជល់មាន់ ទុកឲ្យអ្នកញៀនល្បែង លេងយ៉ាងរលូន ។
មតិមហាជនលើកឡើងថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធគ្មានខ្នងបង្អែករឹងមាំទេ? ម្ចាស់ទីតាំងនិង បក្សពួក របស់ ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង បញ្ជល់មាន់នៅលើទឹកដី ខេត្តស្វាយរៀង បាន នោះឡើយ ។
ជាក់ស្តែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មាន បានខលសម្ភាសន៍ រាយការណ៍ជូន លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ទើបមកកាន់តំណែងថ្មីថា តើលោកស្នងការបានដឹងទេថា កាស៊ីណូ new world បង្កប់ល្បែង បញ្ជល់មាន់ នឹង អនឡាញ បើកឲ្យខ្មែរចូលលេងនោះទេ។(លោកស្នងការតបវិញថាតើបានដឹងកន្លែងគេមានច្បាប់ឬអត់ ! ខ្ញុំនឹងឲ្យអធិការចុះទៅមើល)។
ប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិឃុំខាងលើបានឲ្យដឹង ថាម្ចាស់ការស៊ីណូ នេះបាន បើកសង្វៀន បញ្ជាល់ មាន់បៀរ អាប៉ោង លេងរៀងរាល់ថ្ងៃ យ៉ាងពពាក់ពពូន ចំណែក លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាននគរបាល ក្រុងបាវិត រក្សាភាព ស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ចំណែកមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ នៅ ក្រុង បាវិតមួយចំនួនក៏ បានរក្សា ភាពស្ងៀមស្ងាត់ដែរ បណ្តោយ ឲ្យម្ចាស់ទីតាំងម្នាក់នេះធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត ជាហេតុ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្ត ស្វាយរៀង មាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហា អសន្តិសុខសង្គម អាចកេីត អំពើហិង្សាក្នុងគ្រួសារចោលកម្មឱ្យពលរដ្ឋភ័យខ្លាច។
ពលរដ្ឋ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បាន អំពាវនាវឲ្យ លោក ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទើបកាន់តំណែងថ្មីនិង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចាត់មន្ត្រី ក្រោមឱវាទចុះបង្ក្រាបទប់ស្កាត់ ទង្វើរ មិន ប្រក្រតីម្ចាស់ការស៊ីណូ ដែលហ៊ានបើកឲ្យខ្មែរចូលលេង ល្បែងស៊ីសង ខុសច្បាប់ នៅ ចំណុច ព្រំដែន អន្តរជាតិបាវិត កម្ពុជាវៀតណាម ផង៕ នៅមាន(ត)