ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយមេបញ្ជាការទិសទី១បន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ រួមមាន ពីតំបន់ប៉ោយប៉ែត ស្រុកម៉ាឡៃ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន និងមួយចំនួនជន់លិចតែអាចរស់នៅបាន និងប្រជាពលរដ្ឋមួយចំនួន បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ទិសទី១បន្ទាយមានជ័យ បានត្រៀម កម្លាំង សម្ភារៈ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា។ ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ៕
You might like
កាន់តែអាសន្នធំហើយ…អ្នកកាសែតជាច្រើនអង្គភាព និងសហគមន៍ស៊ីវិលអ្នកកាសែតមួយចំនួនធំ ស្នើសុំ.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌.និងឯកឧត្តម ឱន យិនទៀង..រដ្ឋមន្ត្រីទទួលបន្ទុកបទល្មើស អង្គភាពប្រឆាំងអំពើពុករលួយ…. សុំជួយត្រួតពិនិត្យមើលសកម្មភាពជនទុច្ចរិតបើកល្បែងយ៉ាងក៏ឃ្លើនភ្លូកទឹកភ្លូកដី នៅក្រុងតាខ្មៅ និង ក្រុង សំពៅ ពូន ខេត្តកណ្ដាល…!!!
22/12/2024
11 Likes
103
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន ៣ ម៉ោងក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែត ដោះស្រាយវិវាទដីធ្លី ១៨ ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ដោយរលូន !!!
21/12/2024
7 Likes
76
S.A TVHD CHANEL សូមអរគុណដល់សមត្ថកិច្ចអនុវត្តបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលបានចាប់ជនល្មើសជាអ្នកសារព័ត៌មានដូចគ្នាតែធ្វើតាមទំនើងខុសច្បាប់ និងសំណូមពរបន្ត ដល់សមត្ថកិច្ចនគរបាលខេត្តកណ្តាលចាត់វិធានការទៅលើមេបនល្បែងជល់មាន់នៅក្រុងសំពៅពូន និងនាំខ្លួនជនល្មើសពាក់ពន្ធ័មកទទួលទោសតាមច្បាបបន្តបន្ទាប់ផង….!!!
19/12/2024
11 Likes
156
ដូចជាមិនប្រក្រតីទាល់តែសោះ! ប្រើច្បាប់ស្រុក ឬច្បាប់ព្រៃ បើប្រើច្បាប់ស្រុក «អ្នកសូក និងអ្នកស៊ីសំណូកមានទោសដូចគ្នា» បើប្រើច្បាប់ព្រៃគឺផ្អែកតាមសារាចរលេខ៥៤ អាចោររួចខ្លួន អ្នកជា ជាប់គុកទៅវិញ…!!!
18/12/2024
22 Likes
190