ឯកឧត្តម ស សុខា ឧបត្ថម្ភថវិកាដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ១៤នាក់ មុនចេញទៅហ្វឹកហាត់នៅប្រទេសចិន !!!

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកាជូនដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ចំនួន ១៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០០ដុល្លារ និងគ្រូបង្វឹក ១នាក់ ថវិកា ចំនួន ២០០ដុល្លារ ផងដែរ ។

ការឧបត្ថម្ភថវិកាពីសំណាក់ឯកឧត្តម ស សុខា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានធ្វើការផ្តាំផ្ញើរដល់ក្រុមកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា ទាំង ១៤នាក់ ត្រូវយកចិត្តទុកដាក់គោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាសុខភាព ដើម្បីយកចំណេះជំនាញ បទពិសោធន៍ដែលបានហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពខ្លួន ពិសេសចូលរួមការប្រកួតលើឆាកអន្តរជាតិនានា ដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *