អ្នកនាំពាក្យក្រសួងការបរទេសលោក Oleg Nikolenko និយាយថា កងទ័ពអ៊ុយក្រែនកំពុងឈានទៅមុខនៅភាគខាងកើតអ៊ុយក្រែន ដោយបានរំដោះទីក្រុង និងភូមិជាច្រើនទៀត ដោយសារ “ភាពក្លាហានរបស់ពួកគេគួបផ្សំនឹងការគាំទ្រយោធាលោកខាងលិចនាំមកនូវលទ្ធផលគួរឱ្យភ្ញាក់ផ្អើល” ។
កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេបានចូលទៅក្នុងទីក្រុង Kupiansk ភាគខាងកើតអ៊ុយក្រែន ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់មួយដែលត្រូវបានកាន់កាប់ដោយការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែ៕