ខេត្តឧត្ដរមានជ័យ ៖ លោក ញឹប ផល្លិកគយចល័តក្រសួងកំពុងដាក់កូនចៅអោយអង្គុយក្រោមដើមស្វាយស្ថិតចំណុចភូមិជើង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង អង្គុយកត់ក្បាលរថយន្តរបស់ក្រុមឈ្មួញដឹកទំនិញយ៉ាងសន្លឹកសន្ធាប់ ក្នុងរថយន្តមួយគ្រឿង ចាប់ពី (៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល) ដោយមិនបានត្រួតពិនិត្យ ឫក៏ចេញវិក្កយបត្រ បញ្ជាក់សាច់ប្រាក់ អោយបានត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងនោះឡើយ ។
លោក ញឹប ផល្លិក តាំងពីឡើងមកកាន់តំណែងមេគយចល័តក្រសួងជំនួសលោក មឿន គេសង្កេតឃើញថា សម្ដែងរិទ្ធិអំណាចនិងប្រើប្រាស់កូនចៅជាជនស៊ីវិល គ្មានក្រមសីលធម៌ គ្មានវិជ្ជាជីវៈ ជាជនពាល អាវ៉ាសែអោយមកអង្គុយចាំប្រមូលលុយពីក្រុមឈ្មួញទុច្ចរិត បើកអោយនាំចូលនូវទំនិញគេចពន្ធ ទំនិញបង់មិនគ្រប់ ទំនិញខូចគុណភាព មានដូចជា៖ ជើងមាន់ ទា ស្លាប ជង្គង់ សាច់ គ្រឿងក្នុងសត្វ សុទ្ធសឹងជាអាហារកាកសំណល់ ខូចគុណភាព ដែលប្រជាជនថៃ មិនបរិភោគ ជាពិសេសគ្រឿងកំប៉ុង និង ស្រារ ត្រូវគេសង្ស័យថា មានការហួសសុពលភាព និងមិនបានបង់ពន្ធប្រថាប់ត្រា និង បោះត្រាគយត្រឹមត្រូវលើសម្បកដប នាំចូលមកស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងដ៏ធំមួយកន្លែង នៅស្រុកអន្លង់វែង។
ធាតុពិត ការលួចលាក់បិទបាំងរបស់លោក ញឹប ផល្លិក និងបក្ខពួក កំពុងនាំគ្នាសោយសុខ លើកគុំនរមាស ប្រាក់ ដែលបានមកពីការកិបកេង ប្រវ័ញ្ញលុយរដ្ឋ ដាក់ចូលហោប៉ាវ ធ្វើមានធ្វើបានក្នុងសង្គមគ្រួសារ និងបក្ខពួកនិយមរបស់ខ្លួន ដោយមិនគិតពីបាត់ប្រាក់ចំណូល សង្គមជាតិឡើយ រិទ្ធតែ បើកដៃ អោយក្រុមឈ្មួញដឹកជញ្ជូននាំទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពគ្រប់ប្រភេទ ចេញមកប្រទេសថៃ ចូលមកវ៉ៃលុកស្រុកខ្មែរ តាមច្រក ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងទំនិញដ៏ធំមួយកន្លែងដែលល្បីសុះសាយធំជាងគេ នៅទីរួមស្រុកអន្លង់វែងខាងលិចរង្វង់មូលប្រហែល៥០ម៉ែត្រ។
យោងតាមការបញ្ជាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញចេញចូលខ្មែរថៃ តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ ស្រុកអន្លង់វែង បានបង្ហើបថា ឃ្លាំងស្ដុបទំនិញធំជាងគេ គឺមានតែកន្លែងគូរ ចយ ប៉ុណ្ណោះ រក្សាទុកទំនិញស្ទើគ្រប់ប្រភេទ មាន ស្រាដប និង ទំនិញផ្សេងៗ ចែកចាយតាមបណ្ដាលខេត្តមួយចំនួនដូចជា៖ខេត្តព្រះវិហារ សៀមរាប កំពង់ធំ និង ខេត្តមួយចំនួនទៀត ហើយក៏គ្មានស្ថាប័នជំនាញពាក់ព័ន្ធ ឫក៏ស្ថាប័នគយចុះទៅត្រួតពិនិត្យ ពីគុណភាព សុពលភាព និង ការបង់ពន្ធស្រាដែលមានប្រថាប់ត្រាគយបិតភ្ជាប់លើសម្បកដប ឫ គំរបស្រាឡើយ។
នេះអាចបញ្ជាក់អោយឃើញថា លោក ញឹប ផល្លិក មេគយចល័តខេត្ត មិនបានយកចិត្តទុកក្នុងការបំពេញភារកិច្ចគោរពតួនាទីរបស់ខ្លួនជាមន្រ្តីគយចល័តឡើយ ដោយអង្គុយនៅតែម៉ាសុីនត្រជាក់ប៉ុណ្ណោះ ចាំប្រមូលលុយដាក់ហោប៉ៅនិងឃុបឃិតជាក្រុមឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់កេងប្រវ័ញ្ញលុយរដ្ឋឫយ៉ាងណា? សូមលោក ឈុន សុភមង្គលប្រធានសាខាគយខេត្តមេត្តាត្រួតពិនិត្យនិងធ្វើការស៊ើបអង្កេតកូនចៅរបស់លោកផងទាន.!ជាពិសេសទៅលើឃ្លាំងស្ដុបចែកចាយទំនិញមួយកន្លែងជិតរង្វង់មូលផង ដើម្បីរក្សាតុល្យភាពនៃប្រាក់ចំណូលរដ្ឋដែលបានមកពីការបង់ពន្ធសួយសារអាករក្រសួងបានកំណត់។
សូមឯកឧត្តម អូន ព័ន្ធមន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាត្រួតពិនិត្យមើល លោក ញឹប ផល្លិក គយចល័តក្រសួង និង លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដូចជាស៊ីសង្វាក់ទាំងមេទាំងកូនសំងំកើបលុយពីក្រុមឈ្មួញនិងកិបកេងលុយរដ្ឋដាក់ចូលហោប៉ាវខ្លួន ចែកចាយបក្ខពួកដើម្បីបិទភ្នែកបិទច្រមុះ បិទបាំងថ្នាក់លើ នូវរឿងអំពើរពុករលួយដែលខ្លួនបានប្រព្រឹត្តផ្ទុយពីគោលការណ៍ដែលក្រសួងបានណែនាំសាច់ប្រាក់ចំណូលរដ្ឋបាត់បង់រាប់សិបលានក្នុងមួយឆ្នាំៗ។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ញឹប ផល្លិក មេគយចល័តក្រសួងបាននៅឡើយទេ ព្រោះខលចូលគ្មានអ្នកទទួលដាក់ចូលTelegram ចូលមើលដែរ តែមិនឆ្លើយតប ៕