ពិតជាខ្លាំងមែន ! ហ៊ានបាញ់កាំជ្រួចផ្អើលប្រជាពលរដ្ឋ និងផ្គើនអនុសាសន៍សម្ដេចតេជោមិនអនុញ្ញាតឲ្យឮសំឡេងអាវុធជាតិផ្ទុះឬផាវ រំសេវបើគ្មានការចាំបាច់នោះទេ !!!!

 

ខេត្តឧត្ដរមានជ័យ ៖ ល្បីទៀតហើយ ល្បែងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺនសែនបាត គឺជាល្បែងស៊ីសងខុសគេមួយប្រភេទ នោះ គឺ បាញ់កាំជ្រួច រំសេវ ជាតិផ្ទុះ ហោះពេញមេឃ សម្លេងលឺចង់បែកអាកាស ផ្អើលអស់ឋានទេវតា និង ឋាន មនុស្សលោក សូម្បីតែ សត្វ គោ ក្របី បក្សា បក្សី អ្នកតា វ័ល្ល លឺសម្លេងកាំជ្រួចនេះហើយ ក៏ញ៉បេះដូង ដែរ? ដោយសារតែក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ពូកែអាប់ដែត កប់សេរី ដោយសំអាង យោងលើ លិខិតមួយសន្លឹក របស់ទីស្ដីការគណៈរដ្ឋមន្រ្តីអនុញ្ញាតអោយ,,, ជាងនេះទៅទៀត ឯកឧត្ដម ប៉ែលើបនន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានស៊ីញ៉េទទួលស្គាល់ត្រឹមត្រូវ និងមានច្បាប់ពីក្រសួងមន្ទីរពាក់ព័ន្ធជុំវិញខេត្តទៀតផង នេះបើយោងតាមការអះអាង អ្នកមើលការខុសត្រូវនៅទីនោះ បានអោយក្រុមសារព័ត៌មានក្នុងស្រុក លឺពេញត្រចៀកក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។

សូមបញ្ជាក់ផងដែរថា៖ ទីតាំងបាញ់កាំជ្រួចភ្នាល់ដាក់លុយរាប់មុឺនរាប់សែបបាត “ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ” ហើយក្រុមអ្នកញៀនល្បែង កំពុងផ្តុំគ្នា ទាំងជនជាតិថៃ និង ខ្មែរ ចូលទៅលេងភ្លូកទឹកភ្លូកដី ណាត់ជួបជុំភ្នាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ មិនតែប៉ុណ្ណោះ.! មានប្រជាការពារភូមិ និង មន្រ្តីយោធា បម្រើជាតិមាតុភូមិ ស៊ីប្រាក់ខែរាស្ត្រ មិនយាមការពារនៅបន្ទាយទេ បែជានាំគ្នាមកចាំយាម រក្សាសន្តិសុខ សុវត្ថិភាព ការពារដល់ក្រុមអ្នកញៀនល្បែងស្របច្បាប់ ខ្មែរ-ថៃ នៅជំុវិញបរិវេណទីតាំងនោះទៅវិញ?។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ជាខ្លាំង ដោយសារក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ចាប់ផ្ដើមបើកលេងល្បែងភ្នាល់បាញ់ កាំជ្រួច រំសេវ ជាតិផ្ទុះ លឺដូចផ្ទុះសង្គ្រាម បង្ករហានិភ័យ ផ្អើលអស់មនុស្ស មនា ទាំងចាស់ ក្មេងប្រុសស្រី ហើយផ្សែងរំសេវកាំជ្រួចនេះ អាចធ្វើអោយប៉ះពាល់ដល់សុខភាពពួកគាត់រស់នៅប្រចាំថ្ងៃ និង សត្វចិញ្ចឹម ជ្រូក គោ ក្របី ជាពិសេស មាន់ ទា ងាយកើតជំងឺ ងាប់លឿនផងដែរ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ទីលានបាញ់ កាំជ្រួច សូមទទូចស្នើសុំសំណូមពរទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាចាត់កម្លាំងអធិការកិច្ច ក្រោមឱវាទ ចុះស៉ើបអង្គេត ទៅលើមន្ត្រីពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ មួយចំនួនតូច ដែលកំពុង ចូលដៃ ចូលជើង ជាមួយក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ហ៊ានបង្កើតល្បែងស៊ីសង បាញ់កាំជ្រួច រំសេវជាតិផ្ទុះ ខុសគេ តែឯង នេះផងទាន សូមអរព្រះគុណ និង សូមអរគុណ???៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *