លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន០៩គ្រួសារ ស្ថិតក្នុងក្នុងឃុំផ្គាំ ស្រុកស្វាយចេក !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន០៩គ្រួសារ ស្ថិតក្នុងក្នុងឃុំផ្គាំ ស្រុកស្វាយចេក !!!

ចេញផ្សាយ:នៅព្រឹកថ្ងៃទី២៣  ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេនៅព្រឹកមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ចាងហ្វាងការផ្សាយ:092 917708/097 5656393

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត.លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត.ថ្នាក់ស្រុក បានចុះជួយឃុំនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន  និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ
ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម,ទឹកសុីអុីវ ០៩យួរ,ត្រី ខ ០៩យួរ,មី ០៩កេសតូច,ទឹកត្រី ០៩យួរ,ទឹកសុទ្ធ ៣៦យួរ,ទឹកក្រូច ០៩យួរ និងថវិកា ចំនួន ៤៥០.០០០ រៀល (សែសុិបប្រាំមុឺនរៀល) ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែរជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន ០៩ គ្រួសារ ក្នុងឃុំផ្គាំ ស្រុកស្វាយចេក។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ភ្ជាប់នូវ  (៣ការពារ ៣ កុំ) និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ ( Covid-19) ។

ក្នុងនោះប្រជាពលរដ្ឋចំនួន ០៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម.ទឹកសុីអុីវ០១យួរ.
ត្រី ខ ០១យួរ.មី០១កេស.ទឹកត្រី០១យួរ.ទឹកសុទ្ធ.០៤ យួរ.ទឹកក្រូច០១យួរ.ថវិកា ចំនួន៥ ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *