ខេត្តឧត្ដរមានជ័យ ៖ លោក វ៉ុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថស្រុក ស្ទាក់ចាប់ រថយន្ដដឹកធ្យូង មួយគ្រឿង និង ជំរិតទាប្រាក់ ពីម្ចាស់ដឹកជញ្ជូនធ្យូង ក្នុងមួយរថយន្តចំនួន១លានរៀល ជាថ្នូរមិនធ្វើការឃាត់រថយន្តទុក ចាត់ការតាមនីតិវិធីច្បាប់។
ក្នុងករណីបង្ក្រាប ជំរិតទាលុយនេះដែរម្ចាស់រថយន្តដឹកធ្យូង សុំបង់ត្រឹម៤០មុឺនរៀលដើម្បីបញ្ចាប់រឿង តែលោក វ៉ុន ប៊ុន ធឿននាយសង្កាត់រដ្ឋបាលព្រៃឈើ និង បក្ខពួកនៅតែមិនព្រមទទួលយក។
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ សកម្មភាពមន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដឹកនាំដោយលោក វ៉ុន ប៊ុន ធឿននាយសង្កាត់រដ្ឋព្រៃឈើសហកាចាប់ដៃគ្នាជាមួយនិងកម្លាំងកងរាជអាវុធហត្ថ បានដេញស្ទាក់ចាប់រថយន្តកូរ៉េ៥តោន មួយគ្រឿង ដែលដឹកធ្យូងនចំនួន ២៧០ ការ៉ុង ស្ថិតនៅចំណុង ភូមិទួលប្រាសាទ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងបំពាក់ស្លាក បាត់ដំបង 3A 14 49 ដឹកពីស្រុកអន្លង់វែង ឆ្ពោះទៅលក់ចែកចាយតាមតូបបាយ គុយទាវ នានា នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ដោយយោងតាមការៀបរាប់ពីម្ចាស់រថយន្តដឹកធ្យូងបានត្រហោយំទាំងភាពឈឺចាប់ និងបានបញ្ជាក់ថា ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើនិងបក្ខពួកបានដេញចាប់ស្ទាក់ឃាត់រថយន្តដឹកធ្យូងគាត់ តាំងពីរព្រឹកប្រលឹម រហូតម៉ោង១១ ក្រោយពីសារព័ត៌មានចុះថតសកម្មភាពទាំងនេះ ទើបលោកនាយសង្កាត់ព្រមដោះលែងជាថ្នូរ៤០មុឺនរៀល។
មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ ទេសរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ សូមមេត្តា អនុវត្ត អភិក្រមទី៥ ទៅលើ លោក វ៉ុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ផងទាន បើពុំដូច្នេះទេ មន្ត្រីគ្រាប់ល្ពៅស្ងោររូបនេះ ច្បាស់ជាឡើងចាង ដើរតែជំរិតទាលុយ ពីក្រុមដែលរកស៊ីបទល្មើស ផលអនុផលព្រៃឈើ បន្ថែមទៀតជាក់ជាមិនខាន ជាថ្នូរមិនបង្ក្រាបតាមច្បាប់។
ប្រជាពលរដ្ឋកំពុងរិះគន់ និងងឿងឆ្ងល់ថា៖តើ លោក អ៊ឹម សៅវរិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើ និង លោក សូត ស៊ីសុខឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានដឹង ការអនុវត្តរបស់ លោក វ៉ុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដែលកំពុងដើរគាប់សង្កត់ជំរិតទាលុយពលរដ្ឋដាក់ហោប៉ៅតាមចិត្តដែរឬទេ? រឺលោកបានដឹងហើយ សម្ងំធ្វើជាដេកលក់។
ជាពិសេស លោក ងួន ធារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុអន្លង់វែង គួរតែមើលកូនចៅក្រោមឱវាទផង ដែលកំពុងដើរគាបសង្កត់យកលុយពលរដ្ឋដឹកធ្យូង តាមដងផ្លូវយ៉ាងអនាធិបតេយ្យបែបនេះ៕