ប្រជាពលរដ្ធខ្មែរប្រុស ស្រីចំនួន២១នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចំណុចមាត់អូរព្រំដែនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!!!

ខេត្តបន្ទាយមានជ័យ ៖ នាយប់ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង ២៣ និង២០នាទីដោយគោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងបុ៉ស្តិ៍ដើមត្រសេកចំនួន ០៤នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃចំនួន០៣នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំបានធ្វើការទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ២១នាក់ (ស្រី០៩នាក់ កុមា០១នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៤គឺ:

១.បន្ទាយមានជ័យ ១៤នាក់

២.កំពង់ចាម ០៣នាក់

៣.ក្រចេះ ០២នាក់

៤.កំពត ០២នាក់

បច្ចុប្បន្ន ៖ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *