លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី កម្ពុជាឱ្យមានសមត្ថភាព សីលធម៌ គុណធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ !!!

ចេញផ្សាយ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ២៣ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងថា លោកជំទាវពិតជាមានមោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ លោកជំទាវ នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា ការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកសមាជិការបស់សមាគមតាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌គុណធម៌ និងបទពិសោធន៍ជីវិតល្អៗជាច្រើនដើម្បីឲ្យកុមារី យុវតីជាបុគ្គលល្អជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជាប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ដែលបានធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ១ នៅខេត្តសៀមរាប និងពិធីបញ្ចូលសមាជិកលើកទី២ ត្រូវបានប្រារព្ធធ្វើនៅខេត្តកំពតនៅពេលនេះ៕ ប្រភពៈក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *