ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៤ខែ មិថុនាឆ្នាំ ២០២២ វេលាម៉ោង០៨ និង ៤០នាទីព្រឹកមាន ឈ្មោះជឹម នឿន ភេទប្រុស អាយុ៦២ឆ្នាំរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលអំពីករណីមានជនសង្ស័យមួយក្រុមមានគ្នា២នាក់ រួមមាន ៖
១.ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២.ឈ្មោះ ឈូ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិជាមួយគ្នា មុខរបរ កម្មកររោងចក្រ បានយកដុំថ្មទៅគប់លើកូនប្រុសរបស់គាត់បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូនាង ស្ថិតក្នុងភូមិអូឬស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ឲដឹងថា នៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង ២០:០០នាទី កូនប្រុសរបស់គាត់ ឈ្មោះជឹម នុយ បានចេញពីផ្ទះពីរនាក់ពួកម៉ាករបស់គេទៅដើរលែង ។
.លុះដល់ព្រឹកឡើងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ០០នាទីព្រឹកប្រពន្ធរបស់ឈ្មោះ ជឹម នឿន បានដើរមកបើកទ្វារផ្ទះហើយពេលនោះឃើញកូនប្រុសរបស់គាត់បែកក្បាលហើយគាត់បានសួរទៅកូនថាមានរឿងអីបានបែកក្បាលកូនរបស់គាត់បានឆ្លើយថាខ្ញុំអង្គុយលែងហូបអីនៅដីឡូតិ៍នៅរោងចក្រអូនាងត្រូវបានគេយកដុំថ្មគប់មកចំបែកក្បាលពេលកំពុងអង្គុយលេងហូបអីជាមួយពួកម៉ាក។
លោកវតសេនីយ៍ឯក សៅ សារឿន ពេលដល់ថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ១៨និង ៣០នាទីល្ងាចកូនប្រុសរបស់គាត់ចាប់ផ្ដើមមានអាការ: ស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថាខ្ញុំពិបាកក្នុងខ្លួនណាស់មើលទៅខ្ញុំមិនរស់ទេ តែពេលនោះឪពុកម្ដាយមិនទាន់បានយកកូនគាត់មកពេទ្យទេ ហើយគាត់បានអោយកូនរបស់គាត់ដេកក្បែរប្រពន្ធរបស់គាត់ តែមួយយប់ទល់ភ្លឺកូនរបស់គាត់បានដេកស្រែកថ្ងូររហូត ពេលដល់ថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២២វេលាម៉ោង ៨និង ០០នាទីព្រឹកឪពុករបស់ជនរងគ្រោះឈ្មោះ ជឹម ណុយ បានឲ្យម៉ូតូឌុបដឹកកូនប្រុសរបស់គាត់ទៅមន្ទីរពេទ្យបង្អែកដីថ្មី ។ ដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ក៏គេធ្វើការបញ្ជួនទៅមន្ទីរពេទ្យបង្អែកមង្គលបូរី បន្តនៅវេលាម៉ោង ២៣ និង ០០ នាទីយប់។
.ពេលដល់ព្រឹកឡើងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២វេលាម៉ោង ៧ និង ៥០នាទីព្រឹកកូនប្រុសរបស់គាត់ឈ្មោះជឹម ណុយ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយសាកសពកូនប្រុសរបស់គាត់បានសម្រេចចិត្តបូជានៅវត្តកោះកែវស្រុកមង្គលបូរីតែម្ដងទៅ។
ក្រោយពេលធ្វើសកម្មហើយជនសង្ស័យបានគេចខ្លួនបាត់ .លុះដល់ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២វេលាម៉ោង០១និង៣០នាទី លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល ចាត់កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេពិតជាបានយកដុំថ្មទៅគប់លើ ឈ្មោះ ជឹម ណុយ ពិតប្រាកដមែន មូលហេតុមកពីការឌឺដងដាក់គ្នា ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត ៕