លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបំបែកសំបុកចោរឆក់ទូរស័ព្ទនិងកាបូបបានចំនួនពីសំបុកធំឃាត់ខ្លួនបាន១៤នាក់ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងជំនាញផែនព្រហ្មទណ្ឌបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួនពីសំបុកធំៗ១៤នាក់ និងបញ្ជូនក្រុមយុវជនប្រុសនិងស្រី១២នាក់ដែលមានជាប់សាធាតុញៀនអនុវត្តតាមនិតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ឱ្យដឹងថា ថ្ងៃអាទិត្យ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ promax ពណ៌ខៀវ (ស្រោមថ្លាផ្កាឈូក)នៅចំនុចខាងលិចហាងប្ដូរប្រាក់ហេងម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីបានទទួលពត៌មានរួចកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាម៉េរ៉ាសុវត្ថិភាព។ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៌ក្រហម លេខតួនិងលេខម៉ាស៊ីន៥០០២៩៧០។

ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះនូ ងួន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។

២.ឈ្មោះហ៊ល ម៉េងឃៀង ហៅឃៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ(ជនដៃដល់ជាអ្នកឌុប)។

៣.ឈ្មោះ ឡែន ដាឡៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ។

៤.ឈ្មោះសុវណ្ណ ស៊ីសុវត្ថ ហៅវ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មលិច សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាស៊ីណូ។

៥.ឈ្មោះ ផាត់ ហៀប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។

លោកវរសេនីយ៍ឯកសៅសារឿនបានបន្តទៀតថា កម្លាំងជំនាញបានសួរជនសង្ស័យ ខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២៦៦០៤៩។ជនសង្ស័យរួមមាន ៖

១.ឈ្មោះឈួន កុម្ភៈ ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជាអ្នកផ្ដល់មធ្យោបាយសម្រាប់ធ្វើសកម្មភាពឆក់) ។

២.ឈ្មោះសុខា ថៃឡាងហៅហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះសំណាក់មហាហេង បន្ទប់លេខ៤ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

៣.ឈ្មោះមាស លីហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះ មណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

៤.ឈ្មោះពេជ្រផា ដូណេ ហៅម៉ា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត(ជនដៃដល់ជាអ្នកឆក់)។

បន្ទាប់មកជនរងគ្រោះឈ្មោះស្នា លីសា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹងជនសង្ស័យខាងលើ ដោយបានសំណូមពរសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវ និងស្នើសុំយកទូរស័ព្ទទៅប្រើប្រាស់វិញ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៩នាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ និងជាបក្ខពួកមុខសញ្ញាឆក់យ៉ាងសកម្មនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត។ ក្រោយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ រួចមកហើយ. ប៉ុន្តែក្នុងពេលតែមួយកម្លាំងជំនាញក៏បានឃាត់បានជនសង្ស័យចំនួន៥នាក់ ករណីដាច់ដោយឡែកដែលជាជនសង្ស័យ ទាំង៥នាក់នោះ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត កម្លាំងជំនាញកំពុងស្វែងរកផងដែរ ឃាត់នៅចំនុចផ្ទះនៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២០៧៦៦២។

ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះង៉ែត សុគ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត មុខរបរសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យអូរជ្រៅ(ជាមុខសញ្ញាឆក់)

២.ឈ្មោះសេក សាវឌី ហៅឌីតូច ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត (ជាមុខសញ្ញាឆក់)

៣.ឈ្មោះខែម រ៉ាឌីហៅឡោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត មុខរបរគ្មាន(ជាមុខសញ្ញាឆក់និងជាអ្នកមធ្យោបាយ)

៤.ឈ្មោះស៊ ម៉េងហួរ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត មុខរបរ ជ្រៅ(ជាមុខសញ្ញាឆក់)

៥.ឈ្មោះហេង សៀវហ្វុង ហៅប៉ក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង១៤នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *