ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចមានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមព្រះរាជសារចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ប្រទានជូន ឯកឧត្តម ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក។
ព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានបញ្ជាក់ថា ៖ «ក្នុងឱកាសខួបលើកទី ២៤៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសហរដ្ឋអាមេរិក ប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងខ្ញុំ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តម ហើយខ្ញុំជឿជាក់ថា ចំណង មិត្តភាព និង កិច្ចសហប្រតិបត្តិការ ដ៏ យូរអង្វែង រវាង ប្រជាជាតិ យើងត្រូវបាន ពង្រឹង បន្ថែម ទៀត ដោយ ការប្តេជ្ញាចិត្ត របស់ យើងទាំងពីរ ក្នុងការ បន្ត ធ្វើការ ជាមួយគ្នា ដើម្បី សុខុមាលភាព របស់ ប្រជាជន យើង »។
បន្ថែមពីនេះ ព្រះករុណា ស្តេចសព្វព្រះរាជឫទ័យ ប្រោសព្រះរាជទានពរជ័យដល់ ឯកឧត្តម ចូ បៃឌិន មានសុខភាពល្អ និងសុភមង្គល និងចម្រើនរុងរឿងជានិរន្តរ៍ រួមទាំងជនរួមជាតិអាមេរិកទាំងអស់៕ប្រភពៈក្រសួងព័ត៌មាន