លោក ផឹង សុខេន (ហៅ ភន) និង លោកស្រី លាភ គន្ធា និង បុត្រាបុត្រី ដែលជា សប្បុរសជន បានចំណាយថវិកាចំនួន ៣៥០០ ដុល្លារ ដើម្បីស្ថាបនាផ្លូវមួយខ្សែចំនួន ១២ គីឡូម៉ែត្រ មានពីរភូមិ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ !!!

ដោយះ លោក ឡាយ សុជាតិ
ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២១ខែ មករា ឆ្នាំ ២០២១
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ៖

ដោយមើលឃើញផ្លូវមួយខ្សែដែលមានចម្ង៉ាយ១២ គីឡូម៉ែត្រ ដែលបងប្អូនប្រជាពលរដ្ឋ មានទុក្ខលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលធ្វើដំណើរទៅបង្រៀន សិស្សានុសិស្ស នៅសាលារៀនបឋមសិក្សា មួយខ្នង ស្ថិតក្នុងភូមិអូរធំ និងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា និងបុត្រាបុត្រី ដែលជាសប្បុរសជន បានចំណាយថវិកា ផ្ទាល់ខ្លួនចំនួន (៣៥០០ ដុល្លារ) ចូលរួមចំណែកកសាង ស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ បូករួមនិងថវិកា បដិភាគ ភូមិឃុំចំនួន ២ លានរៀលផងដែរ។


ផ្លូវមួយខ្សែដែលមានចម្ង៉ាយ ១២ គីឡូម៉ែត្រ មានចំនួន២ភូមិ ភូមិអូរកណ្តោល និងភូមិអូរធំ
ដែលមានសភាព យ៉ាប់យឺន ខូចខាតស្ទើរតែទាំងស្រុងអស់រយ:ពេលជាយូរឆ្នាំមកហើយនោះ ឥឡូវនេះត្រូវបានឈូសឆាយគៀកិនបង្ហាប់ ស្ថាបនា រួចរាល់ជាស្ថាពរហើយ ដើម្បី ទុកអោយបងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក លែងលំបាកក្នុងការធ្វើដំណើរទៀតហើយ។

សូមបញ្ជាក់ថា៖ ផ្លូវមួយខ្សែនេះ ដែលមានសក្តានុពល ដែលប្រជាពលរដ្ឋ ពឹងពាក់អាស្រ័យផល ក្នុងការដឹកជញ្ជូន ទិន្នផល កសិផល ដែលមានចម្ង៉ាយ ១២ គីឡូម៉ែត្រ ដែលរងការខូចខាតស្ទើរទាំងស្រុងអស់រយ:ជាយូរឆ្នាំមកហើយនោះ ត្រូវស្ថាបនាពីសំណាក់ សប្បុរសជន បូករួមនិង ថវិកាបដិភាគ ភូមិឃុំ ស្រុកម៉ាឡៃ ចូលរួមចំណែកកសាងស្ថាបនា អស់រយៈពេល ១២ ថ្ងៃតែការស្ថាបនានេះបានត្រឹម០៨គីឡូម៉ែត្រ តែប៉ុណ្ណោះត្រូវការស្វែងរកដៃគូរបន្ថែមទៀត ទើបរួចរាល់ជាស្ថាពរ។

ស្រុកម៉ាឡៃជាស្រុកមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ស្រុកនេះមាន៦ឃុំ ៣៧ភូមិ ប្រជាជនសរុបក្នុងឆ្នាំ២០០៨រួមមាន ៤២,២៨៤នាក់ ឃុំអូរស្រឡៅជាឃុំមួយស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃុំអូរស្រឡៅនេះមាន៨ភូមិ ១ភូមិអូរស្រឡៅ ២ភូមិភ្នំកៅបី ៣ភូមិកណ្តោល ៤ភូមិឈើទាល ៥ភូមិបឹងរាំង ៦ភូមិស្វាយព្រៃ ៧ភូមិចាន់គីរី ៨ភូមិថ្មី ។

លោកប៉ែន សំអឿន នាយកសាលាបឋមសិស្សាអូរធំ និង អាជ្ញាធរភូមិឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សំណូមពរសុំដល់ថ្នាក់ដឹកនាំ សប្បុរសជន អង្គការ ជួយសាងសង់ សាលារៀនមួយខ្នងបួនបន្ទប់ បង្គន់អនាម័យ អណ្ដូងទឹកស្អាត សម្ភារៈសិក្សានិងគ្រឿងបរិក្ខាមួយចំនួនដល់សិស្សានុសិស្សដែលខ្វះខាតនិងទ្រុឌទ្រម រងការលិចទឹកនារដូវវស្សា និងផ្លូវលំមួយខ្សែប្រវែង១២គីឡូម៉ែត្រសម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាកសិករឆ្លងកាត់ ដឹកជញ្ជូនកសិផលទៅរកទីផ្សារ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *