ខេត្តព្រះវិហារអសមត្ថភាពមិនហ៊ានបង្រ្កាប មេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើធ្វើព្យុះធ្វើភ្លៀងបំផ្លិចបំផ្លាញធនធានធម្មជាតិបានយ៉ាងរលូន !!!

ខេត្តព្រះវិហារ ៖ ដោយយោងតាមពលរដ្ឋនាំគ្នារិះគន់ចំពោះឯកឧត្ដម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថាការដាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោកពឹងទ្រីដាប្រធានមន្ទីកសិកម្មចូលមកកាន់ក្នុងខេត្តព្រះវិហារដូចដាក់អោយមកឃុបឃិតនិងចូលដៃចូលជើងរួមផ្សំគំនិត ជាមួយក្រុមមេឈ្មួញឧក្រិដ្ឋកម្មឈ្មោះ ជិន គឹម អូន ឈ្មោះសិចនិងឈ្មោះ គឹមឡាយធ្វើសកម្មភាពបំផ្លិចបំផ្លាញ់ព្រៃឡង់​ ព្រៃព្រះរកាអញ្ចឹង។

មេឈ្មួញឧក្រិដ្ឋកម្ម៣រូបឈ្មោះ ជិន គឹម អូន ឈ្មោះ សិចនិងឈ្មោះ គឹម ឡាយ ជាមេឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើយ៉ាងសកម្មគ្មានមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងស្ថាប័នណាមួយក្នុងខេត្តព្រះវិហារចេញមុខទៅបង្ការ ទប់ស្កាត់និងបង្រ្កាបឡើយ។សង្ស័យមន្រ្តីតាមមូលដ្ឋាននិងជំនាញ់ពាក់ពន្ធ័ស្រុកខេត្តសុទ្ធតែបានទទួលលុយក្រោមតុ លើតុពីមេឈ្មួញទាំងនេះអស់ទៅហើយមើលទៅបានជាស្ងំលាក់ខ្លួនពួនអាត្មាដូច្នេះ។

ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពមិនហ៊ានប៉ះសូម្បីតែរោមជើងក្រុមឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញ់ព្រៃឈើឈ្មោះ ជិន គឹម​អូន ឈ្មោះសិចនិងឈ្មោះ គឹម ឡាយ ផងបានជាក្រុមឈ្មួញទាំងនេះហ៊ានធ្វើសកម្មភាពដឹកជញ្ជួានបទល្មើសឈើតាមរថយន្តលើដងផ្លូវចេញពីខេត្តព្រះវិហារឆ្ពោះទៅចែកចាយនៅខេត្តកំពងធំនិងភ្នំពេញដូចហែរកឋិន ។

លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិបាន ប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រត្តិបត្តិការបង្រ្កាបបទល្មើសឈើព្រៃនៅក្នុងប្រទេសដំណាក់កាលចុងក្រោយនេះអោយខានតែបានដើម្បីទុកជូនក្មេងជំនាន់ក្រោយតែរហូតមកដល់ពេលនេះបទល្មើសឈើកំពុងតែធ្វើសកម្មភាពដឹកជញ្ជួានខ្លាំងជាងមុនមិនឃើញឯកឧត្ដមមានវិធានការបង្រ្កាបទៅក្រុមឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើទាំងនោះឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *