លោកវរសេនីយ៍ឯក តាន់ គារិទ្ធ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដាំកញ្ឆាដោយខុសច្បាប់មួយកន្លែង មានដើមកញ្ឆាចំនួន៥៥០ដើម !!!

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការស្រុកក្រវ៉ាញ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង នៅចំណុច មល់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលដាំនៅលើទំហំដី បណ្ដោយ ១៤ម៉ែត្រ និងទទឹង ១០ម៉ែត្រ ដាំដើមកញ្ឆាបានចំនួន១១ជួរ ក្នុងមួយជួរមានចំនួន៥០ដើម ដោយសរុបទាំងអស់មានដើមកញ្ឆាចំនួន៥៥០ដើម។

បច្ចុប្បន្ន ៖ ដើមកញ្ឆាចំនួន៥៥០ដើម ត្រូវបានសមត្ថកិច្ចដក និងដុតបំផ្លាញចោលទាំងអស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *