ជនសង្ស័យចំនួន០៣នាក់ជាជនជាតិចិនពាក់ព័ន្ធករណីកែច្នៃ ជួញដូរគ្រឿងញៀនជាង ៣០ គីឡូក្រាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ លោកវរសេនីយ៍ទោ នួន ច័ន្ទ និងលោក វរសេនីយ៍ទោ ប៉ែន ណុល ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងព្រះសីហនុ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។

ចំណុចទី១៖ នៅខុនដូបុរីប៉េងហួត(បឹងស្នោ) បន្ទប់លេខB16-16/B2 ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណុចទី២៖ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ចំណុចទី៣៖ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យចំនួន៣នាក់រួមមាន ៖

១-ឈ្មោះ CHO SHIH JIE ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។

២-ឈ្មោះ LI ZHI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន

៣-ឈ្មោះ PENG ZHENGCHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន

វត្ថុតាងរួមមាន ៖

១-ហេរ៉ូអ៊ីន ទម្ងន់ ៣ kg ២០៦.៩៧g

២-ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់ ៤ kg ៣៣០g

៣-មេតំហ្វេតាមីន(ICE)ទម្ងន់ ៩ kg ២៤៤g

៤- មេតំហ្វេតាមីន(WY) ទម្ងន់ ៦៤៨g

៥- កេតាមីន(Ketamine) ទម្ងន់ ៧ kg ៩៩៣g

៦- សារធាតុរាវ(Ketamine)ចំនួន ២១៥ ដប ទម្ងន់ ២ kg ១៥០g

៧-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ២ kg ៨៨២.៨៨g

សារធាតុញៀន សរុប ៣០ kg ៤៥៤.៨៥g

សារធាតុផ្សំ សរុប ៥៦ kg ៥២១.៤០g ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០៣នាក់ជាជនជាតិចិន និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *