លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ចាត់ទុកល្បែងណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែង រីកដូចផ្សឹត ប្រហែលខ្លាចបែកឆ្នាំងខ្លួនហើយ បានមិនហ៊ានបង្ក្រាប.!!!

 

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមសារព័ត៌មាន ៣ អង្គភាព រួមនិង អង្គភាព គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ បានចុះផ្តិតយករូបភាពជាក់ស្តែង ឃើញថា ទីក្រុងបាត់ដំបង មានបនល្បែងស៉ីសង លេងភ្នាល់ដាក់ប្រាក់ តាមណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែង រីកដូចផ្សិត តែមិនទាន់ឃើញ លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ លោកបានត្រឹមឆ្លើយថាអរគុណ ដែលបានផ្ដល់ព័ត៌មានមួយនេះ ខ្ញុំនិងចាត់កម្លាំងចុះទៅពិនិត្យមើល។

ជាក់ស្តែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមសារព័ត៌មាន ៣ អង្គភាព យើងខ្ញុំនៅតែឃើញទីតាំងទាំងនោះ បើកស្វាគមន៍អោយភ្ញៀវដែលញៀនលេងល្បែង ចូលទៅលេងដដែល សង្ស័យថា លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវថ្នាំសណ្ដំ ពីក្រុម មេបនល្បែង ណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញ ហើយមើលទៅ ទើបគ្មានឃើញចំណាត់ការបង្ក្រាបសោះ។

ដោយយោងតាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ទីតាំង ណេត និងជល់មាន់តាមទូរទស្សន៍អនឡាញភាគច្រើន ជារបស់ ហ៊ា ឡក់.បង ខេង.បង រ៉េត ។

គួររំលឹកផងដែរថា ៖ ទីតាំងល្បែងស៉ីសង តាម ណេត និង ទូរទស្សន៍អនឡាញ នៅក្នុងក្រុងខេត្តបាត់ដំបង មានដូចជានៅ៖ ផ្សារលើ.ភូមិកម្មករ.ភូមិព្រែកមហាទេព.ភូមិរំចេក៤ និងនៅផ្លូវ៥២០ ហៅ ស្រែមួយរយជាដើម។ល។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងខេត្តបាត់ដំបង កំពុងនាំគ្នាធ្វើការរិះគន់ទៅលើលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង.លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង យ៉ាងចាស់ដៃថា អស់លោកប្រហែលជា ទុកទីតាំងល្បែងភ្នាល់តាម ណេត និង ជល់មាន់ទូរទស្សន៍អនឡាញ ជាឆ្នាំងបាយ ហើយមើលទៅ ទើបមិនដែលឃើញដឹកនាំកម្លាំងក្រោមឱវាទ បង្ក្រាបម្តងណាឡើយ មកទល់បច្ចុប្បន្ននេះ ។

ប្រជាពលរដ្ឋបានចោទជាសំណួរថា តើក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវគោលនយោបាយដើម្បីភូមិឃុំមានសុវត្ថិភាព អោយមន្ត្រីថ្នាក់ក្រោម គ្រប់មូលដ្ឋាន យកទៅអនុវត្ត ដើម្បីលុបបំបាត់ សកម្មភាពអសន្តិសុខក្នុងសង្គម ចុះហេតុអ្វី បានជាមាន បនល្បែងស៉ីសងខុសច្បាប់ប្រព្រឹត្ត ណេត និង ទូរទស្សន៍អនឡាញរីកដូចផ្សិតទភវិញ។

ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបាត់ដំបង សូមសំណូមពរទៅដល់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមដាក់អធិការកិច្ច ចុះស៉ើបអង្កេត អោយបានស៉ីជម្រៅផងទាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *