ខេត្តព្រៃវែង ៖ មហាជនគ្រប់មជ្ឈដ្ឋានមានការងឿយឆ្ងល់ថា តើហេតុបានជាក្រុមមេឈ្មួញនៅតែបន្តនាំ សត្វជ្រូករស់ ពីប្រទេសវៀតណាម ឆ្លងដែន ចូលមកកម្ពុជា ដោយខុសច្បាប់ តាមច្រករបៀង ព្រំដែន ស្វាយអាង៉ោង បានទាំងថ្ងៃ ទាំងយប់ ក្នុងមួយថ្ងៃៗមិនក្រោម ២០០ក្បាល ទៅ៥០០ក្បាល នោះទេ តែមិនទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបាននៅឡើយទេ។
សូមបញ្ជាក់ផងដែរថា៖ សត្វជ្រូករស់ ដែលនាំពីប្រទេសវៀតណាម ចូលមកកម្ពុជា គឺនៅត្រង់ចំណុចច្រកទ្វាព្រំដែន ស្វាយអាង៉ោងស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង បានបំភ្លឺយ៉ាងខ្លីថា ករណីឈ្មួញលួចនាំជ្រូកពីប្រទេសវៀតណាមចូលមកពិតប្រាកដមែន គឺក្រុមហ៊ុនគេមានអាជ្ញាបន័នាំជ្រូករស់ចូល ក៏ប៉ុន្តែក្រុមឈ្មួញ បានលួចនាំចូលតាមច្រករបៀងផ្សេងៗទៀត នៅចំណុចពាមទា មន្ត្រីប៉ុស្ត៍ការពារព្រំដែនគ្រប់គ្រងមិនបានទេ ដោយនៅឆ្ងាយពីប៉ុស្ត៍ ពិបាកបង្ក្រាប ដោយភូមិសាស្ត្រ ព្រំដែនវែង គៀកភូមិអ្នកស្រុក ធ្វើអោយឈ្មួញអាចគេចពីសមត្ថកិច្ចយ៉ាងឆាប់រហស័។
បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា នៅថ្ងៃទី១១ ឧសភា ២០២២ នៅវេលាម៉ោង០៧ និង០០នាទីព្រឹករហូតដល់ម៉ោង០១និង១៥នាទី រសៀល មានឈ្មួញនាំសត្វជ្រូករស់ពីប្រទេសវៀតណាមប្រមាណ១៥០ក្បាល ឆ្លងព្រំដែន តាមច្រករបៀងនៃប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង កាតមុខវរៈការពារព្រំដែនតែម្តង ដឹកតាមម៉ូតូ និងតាមម៉ូតូរ៉ឺម៉ក ឃ្លុំជិត យកទៅទម្លាក់នៅផ្ទះកន្លែងស្តុកជ្រូកដ៏ធំមួយ របស់ឈ្មោះ វឿន ស្ថិតនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចសាងលើរថយន្តសាំយ៉ុងនិងរថយន្តម៉ាក្សហីយិនដាយ កូរ៉េចំណុះ២តោន បិតឃ្លុំជិត រួចបើកឡើងតាមផ្លូវកៅស៊ូឆ្ពោះទៅផ្សារកអណ្តើក និងឡើងលើផ្លូវជាតិលេខ១ បត់ឆ្វេងទៅលិច អោយទៅក្រុមហ៊ុនធំមួយ ដឹកទៅរាជធានីភ្នំពេញ។
ប្រភពបន្តថា៖ នៅពេលមានបទល្មើសកើតឡើង សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង មិនបានធ្វើការបង្ក្រាបនោះទេ តែងតែឆ្លើយយករួចខ្លួន ទំនងជាត្រូវជាមួយឈ្មួញហើយមើលទៅ។ហើយចំពោះអ្នករកស៊ី នាំជ្រូករស់ ពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចប៉ុស្តច្រកទ្វាស្វាយអាង៉ោង និង ច្រកស្លាបទាំងពីរនៃប៉ុស្ត៍ស្វាយអាង៉ោង ភូមិចាម ឃុំចាម នេះ មានច្រើននាក់ ខ្លះគេនាំយកអោយក្រុមហ៊ុន ដឹកទៅរាជធានីភ្នំពេញ ខ្លះយកទៅចែកចាយក្នុងខេត្តព្រៃវែង។
បើតាមលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែងបានអោយដឹងថា៖ បញ្ហា ក្រុមហ៊ុន ដែល មានអាជ្ញាបន័ នាំជ្រូករស់ ពីប្រទេសវៀតណាម ចូលមក កម្ពុជា នោះ គឺ ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែ! ឈ្មួញបន្លំដឹកជ្រូកសាច់ «កន្ទេលធំបន្លំដេក» កន្លងមក មន្ត្រីពេទ្យសត្វ បានចុះល្បាតទប់ស្កាត់និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តអោយមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិអោយនាំជ្រូករស់ ឬសាច់ជ្រូក ពីប្រទេសជិតខាងទៀតទេ។ ហើយកសលព្រឹថ្ងៃទី១១ ឧសភា ២០២២ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងក្រុមការងារបានចុះល្បាតនៅតាមតំបន់ព្រំដែន បើមានបទល្មើស ការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺបង្ក្រាបហើយអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថា ជុំវិញបញ្ហាដូចខាងលើ អង្គភាព សារព័ត៌មាន បានរាយការណ៍ ជូនលោក ចិន វិសាល ប្រធានបសុពេទ្យ និង ព្យាបាល ខេត្តព្រៃវែង ម្តងរួចមកហើយ តែគេនៅសង្កេតឃើញថា ក្រុមឈ្មួញ នៅតែបន្តដឹកជញ្ជូនសត្វជ្រូករស់ ម្តងបន្តិចៗ ដោយដាក់តាម ទូក ឬ ក្បូន រួចយកទៅ ស្តុកនៅឃ្លាំងមួយកន្លែងរបស់មេឈ្មួញ ឈ្មោះ វឿន ។ បន្ទាប់ដឹកជញ្ជូន បានរាប់រយក្បាល ទើបមានរថយន្ត ដឹកជញ្ជូន ប្រភេទ ធន់ធំ មកយកជ្រូកទាំងនោះ ដើម្បីយកទៅចែកចាយបន្ត ។ ខណៈមន្ត្រីប្រាប់ថា កម្លាំងរបស់លោក ចុះល្បាតរាល់ថ្ងៃយប់ តែមិនឃើញ មានការនាំជ្រូកចូលកម្ពុជា តាមច្រករបៀងទេ។
មហាជនគ្រប់មជ្ឈដ្ឋាន កំពុងមានការព្រួយបារម្ភជាខ្លាំងថា៖ បើសត្វជ្រូក វៀតណាម ត្រូវបានក្រុមឈ្មួញនាំចូលមក កម្ពុជា តាមច្រករបៀង ជាបន្តបន្ទាប់ ដូច្នេះ តើមន្ត្រី ល្បាតមិនដែលជួប ឬ បង្រ្កាបមិនបាន មានន័យថា សត្វជ្រូក នាំចូលទាំងនោះ គឺមិនបាន ពិនិត្យសុខភាព អោយបានត្រឹមត្រូវ នោះទេ។ ចុះបើជ្រូកទាំងនោះ មានជម្ងឺ តើពលរដ្ឋខ្មែរ ប៉ុន្មាននាក់ ដែលរងផលប៉ះពាល់ ដល់សុខភាព ។ ហើយអ្វីដែលពិសេសទៀតនោះ មានន័យថា សូម្បីតែ ចំណូលពន្ធរដ្ឋ ក៏ខាតបង់ដែរ ព្រោះជ្រូកទាំងនេះ លួចចេញតាមច្រករបៀង ក្បែច្រក ស្វាយអាង៉ោង បានយ៉ាងរលូនដដែរ៕