រាជធានីភ្នំពេញ៖ បើយោងតាមប្រភពច្បាស់ការបានឲដឹងថា៖ ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា កំពុងបើកលេងចំកណ្តាលទីក្រុងភ្នំពេញ ជារៀងរាល់ថ្ងៃ ដែលអ្នកលេងភ្នាល់ដាក់ប្រាក់ម្តងៗ “រាប់ពាន់ ម៉ឺនដុល្លារ” មិនតែប៉ុណ្ណោះ! អ្នកលេងភ្នាល់ទឹកភ្លៀង សុទ្ធសឹងជាអ្នក អាជីវករធំៗ ឧកញ៉ា អាជ្ញាធរ រួមនិងសមត្ថកិច្ចមួយចំនួនតូចផងដែរ ដោយមេទឹកភ្លៀង គេប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើប ជាងសមត្ថកិច្ចទៅទៀត។
គួរំលឹកផងដែរថា ទីតាំងល្បែងទាំងនេះ ជាប្រភពដើមចម ផ្តើមចេញអោយមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុត ដែលពួកគាត់ទាំងអស់នោះ ជាអ្នកលេងល្បែងភ្នាល់សោះ.! តែបែរជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿង។
ប្រភពបានបញ្ជាក់អោយដឹងយ៉ាងច្បាស់ថា៖ ម្ចាស់ទីតាំងបើកល្បែងភ្នាល់ទឹកភ្លៀងខាងលើឈ្មោះ (ហ៊ា សួរ) ដែលជាអ្នកមានអំណាចម្នាក់ នៅក្រុងភ្នំពេញ ល្បីឈ្មោះបោះសម្លេងរាប់ឆ្នាំមកហើយ អោយតែដល់រដូវភ្លៀងធ្លាក់ (ចាប់ផ្តើមពី ខែ៤-ដល់ខែ៩) ទើបគេឈប់លេងភ្នាល់។
ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការ ដាក់កម្លាំងក្រោមឱវាទ ចុះស៉ើបអង្កេត នៅទីតាំងខាងលើ អោយបានស៉ីជម្រៅផងទាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនសង្គមជាតិ។
បើទោះបីជាលោក នេត ស៉ីថុន ចេញសេចក្តីបំភ្លឺ អោយមហាជន កុំមានការយល់ច្រឡំបន្តទៀតក៏ដោយ,,,តែពិត ឬមិនពិតនោះ.! ដូចពាក្យចាស់លោកពោលថា៖(ដំរី ងាប់ ទើបយកចង្អេមកបាំង បាំងមិនជិតនោះទេ)៕