ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង០០នាទីក្រោមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារនគរបាលការពារព្រំដែនគោក និងលោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ .លោក អនុសេនីយ៍ឯក ម៉ៅ ដារ៉ា នាយប៉ុស្តិ៍អូរសាយ និងកម្លាំងប៉ុស្តិ៍អូរសាយចំនួន១០នាក់ ដោយមានការចូលរួមសហការពី កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ព្រហ្ម ប៊ុននឿន មេបញ្ជាការកងធំទី១ បានធ្វើការឃាត់ខ្លួន និងទប់ស្កាត់ ប្រជាពលរដ្ឋសរុបចំនួន ៦៦នាក់(ក្នុងនោះស្រីចំនួន២៨នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ស្ថិតចំណុចខាងកើត ពីផ្លូវជាតិលេខ៥៨ ចម្ងាយប្រហែល៥៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិ សាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។
បច្ចុប្បន្ន ៖ ប្រជាពលរដ្ឋចំនួន ៦៦នាក់ សមត្ថកិច្ចបានបញ្ជូនមកទីបញ្ជាការវរសេនាតូចលេខ ៨០៧ រួចហើយបានធ្វើការសាកសួរ និងធ្វើកិច្ចសន្យា និងបានរៀបចំប្រគល់ពួកគាត់ ជូនដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីអនុវត្តទៅតាមនិតិវិធីបន្ត ៕