ខេត្តកំពត៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែរ មួយកន្លែង កំពុងបើកលេងមួយទំហឹង ស្ថិតនៅក្នុងមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដែលមហាជនស្គាល់ថា ជារបស់ លោក (នី) ដែលកំពុងដំណើរការយ៉ាងរលូន សង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ខាន ជាអ្នកបើកភ្លើងខៀវ ទើបមិនហ៊ានបង្ក្រាប ព្រោះខ្លាចបែកឆ្នាំងបាយរបស់ក្រុមខ្លួនហើយមើលទៅនោះ។
ប្រភពច្បាស់ការបានបញ្ជាក់ថា៖ ទីតាំងជល់របស់លោក (នី) ចុះពីផ្លូវជាតិទៅចម្ងាយប្រហែលកន្លះគីឡូដី ជាប់ផ្លូវ រថភ្លេីងនៅចំណុច ចំការស្វាយ ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ប្រភពបន្តទៀតថា៖ នៅទីនោះ គឺ លោក នី បានរត់ការ ជូនថ្លៃទឹកតែ ដល់សមត្ថកិច្ច ក្នុងមូលដ្ឋាន មួយចំនួនអស់ហើយ ទើបអាចបើកលេងទៅបាន បើនិយាយរឿងបង្ក្រាបវិញ ទាល់តែ លោកស្នងការខេត្ដកំពត ដាក់កម្លាំងចុះបង្ក្រាប ទើបអាចបិទទីតាំង ជល់មាន់ អាប៉ោង ខាងលើនេះបាន ព្រោះប្រជាពលរដ្ឋ ធ្លាប់បានរាយការណ៍ជូនលោក ភី ឌក មេប៉ុស្តិ៍ព្រែកត្នោត ដែរ តែលោកបានត្រឹមឆ្លើយថា ចាំអោយកម្លាំងចុះទៅមើល ខ្ញុំកំពុងជាប់រវល់។
បើដូចប្រភពរាយការណ៍មែន! តើអោយអោយប្រជាពលរដ្ឋ ពឹងពាក់ទៅលើលោក ភី ឌក មេប៉ុស្តិ៍ ព្រែកត្នោត ម្តេចបាន បើឆ្លើយដោះសារតែរហូតចឹង ! ឯណា ទៅគោលនយោបាយ (ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច) របស់សម្តេចក្រឡាហោម ស ខេង ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ គឺគ្មានទេ បនល្បែងស៊ីសងខុសច្បាប់ ជៀសវាងកើតមាន ហឹង្សាក្នុងគ្រួសារ អំពើ លួច ឆក់ ប្លន់ និងពាក់ព័ន្ធ ការរត់ពន្ធ និង ចែកគ្រឿងញៀន ក្នុងមូលដ្ឋាន ៕