ប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន២០នាក់បំរុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនៅភូមិសាស្រ្តព្រំដែន កម្ពុជា ថៃ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ វេលាម៉ោង ១០ និង៣០នាទី លោកវរសេនីយ៍ត្រីឡុក ធី នាយប៉ុស្តិ៍សង្កែបានដឹកនាំកម្លាំងចំនួន៣នាក់សហការជាកម្លាំងយោធាកងពល៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបំរុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន០៧នាក់ (ស្រី០១នាក់ កុមារ០៤នាក់) នៅចំណុចគោលដៅចំការក្រូចឆ្មារ ។
បន្ទាប់ពីសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញអធិការស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនិតិវិធីច្បាប់ ។

វេលាម៉ោង ១១ និង៣០នាទីកម្លាំងប៉ុស្ដិ៍ចំបក់ ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការងទទួលទិស សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ បាទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៣នាក់ (ស្រី០៥នាក់ កុមារ ០៦នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ២គឺ៖
១. ខេត្តបន្ទាយមានជ័យ ១២នាក់
២. ខេត្តកំពង់ធំ ០១នាក់
បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញអធិការស្រុកម៉ាឡៃ ដើម្បីចាត់វិធានការតាមនិតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *