ប្រទេសឥណ្ឌូនេស៉ី បានកំណត់ទីតាំង ប្រអប់ខ្មៅ យន្តហោះបានហើយ !!!!!
ដោយះ លោក ឡាយ សុជាតិ
រដ្ឋធានីហ្សាការ៉ាតា:
អាជ្ញាធរបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ពួកគេកំណត់បានទីតាំងរបស់ប្រអប់ខ្មៅចំនួនពីរពីយន្ដហោះឥណ្ឌូនេស៊ីដែលបានធ្លាក់នោះហើយ។ ប្រអប់ខ្មៅនោះគឺជាប្រអប់ផ្ទុកទិន្នន័យអំពីការហោះហើរ ដែលអាចឲ្យអាជ្ញាធរស្វែងយល់អំពីរឿងរ៉ាវដែលបានកើតឡើងចំពោះយន្ដហោះនោះបាន។ យន្ដហោះដែលបានធា្លក់កាលពីថ្ងៃសៅរ៍នោះមានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ៦២ នាក់។
យន្ដហោះប៊ូអ៊ីងប្រភេទ ៧៣៧-៥០០ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានធ្លាក់ចូលទៅក្នុងសមុទ្រក្នុងរយៈពេលប្រមាណ ៤ នាទីក្រោយពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាការតា កាលពីរសៀលថ្ងៃសៅរ៍។
ការស្វែងរកដែលមានទាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងមួយចំនួនផងនោះ ហាក់ដូចជាមិនមានក្ដីសង្ឃឹមថា នឹងអាចស្វែងរកឃើញអ្នកនៅរស់រានមានជីវិតបានទេ។
ទីភ្នាក់ងាររុករកនិងជួយសង្គ្រោះបានឲ្យដឹងថា មកទល់នឹងពេលនេះ ខ្លួនប្រមូលបានផ្នែកនៃរាងកាយមនុស្សចំនួន ៥ ថង់ ក៏ដូចជាកម្ទេចកម្ទីបាក់បែកមួយចំនួនពីកន្លែងធ្លាក់យន្ដហោះនោះផងដែរ៕
ដោយះ គេហទំព័រ ខេមបូឌាស្ដារដេលីញូវ
https://www.cambodiastardialynrews.com