ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយគោរពបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ វេលាម៉ោង០៩:២០នាទី កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈិត ប៊ុនថង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាចំនួន ០២នាក់ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព បានធ្វើការត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-១៩ នៅច្រកទ្វារតំបន់ម៉ាឡៃ ។
វេលាម៉ោង ៨:៣០នាទី ប្រជាពលរដ្ឋចំនួន ១២នាក់ (ស្រី០១នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងម៉ៅ) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៨នាក់រួមមាន ៖
១. តាកែវ ០១នាក់
២. កែប ០១នាក់
៣. ពោធិសាត់ ០១នាក់
៤. កំពត ០៣នាក់
៥. កំពង់ចាម ០៣នាក់
៦. សៀមរាប ០១នាក់
៧. បន្ទាយមានជ័យ ០១នាក់
៨. ឧត្តមានជ័យ ០១នាក់
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-១៩ រួច កម្លាំងប៉ុស្តិ៍សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។
វេលាម៉ោង ១១:៣០នាទី ប្រជាពលរដ្ឋចំនួន ០២នាក់ (ស្រី០១នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងម៉ៅ) ពួកគាត់មានទីលំនៅក្នុងខេត្តសៀមរាប ។
ក្រោយពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid -១៩ រួច កម្លាំងប៉ុស្តិ៍សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ បន្ត ៕