តើលោក ពេជ្រ ហ៊ានបើក រោងម៉ាស៊ីនរ៉ៃ អាឈើជ្រៀក អត់ច្បាប់ ក្រោយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានដោយវិធីសាស្ត្រណា ទើបនាយសង្កាត់ជំនាញពាក់ព័ន្ធរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប !!!

ចេញផ្សាយ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តឧត្ដរមានជ័យ ៖ លោក វ៉ុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង នៅតែបណ្ដែតបណ្ដោយ អោយកើតមាន”រោងម៉ាស៊ីរ៉ៃអត់ច្បាប់ អាជ្រៀកឈើ ក្រោយស្នាក់ការខ្លួនគ្រប់គ្រងប្រព្រឹត្តទៅយ៉ាងរលូន ប្រហែលជាថ្នូរលាភសក្ការៈមិនបង្ក្រាប”?។

មហាជនគ្រប់មជ្ឈដ្ឋានសង្កេតឃើញថា តាំងពីលោក វ៉ុន ប៊ុនធឿន ឡើងមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដូចជាមានភាពអសកម្មក្នុងការបង្ការទប់ស្កាត់និងមិនដឹកនាំកម្លាំងបង្រ្កាបបទល្មើសព្រៃឈើទាល់តែសោះ.! សង្ស័យត្រូវក្រដាសដុល្លារ របស់មេឈ្មួញឈើ និងលោក ពេជ្រ ម្ចាស់ រោងម៉ាស៊ីរ៉ៃ អាជ្រៀកឈើ គ្មានច្បាប់អនុញ្ញាត ហើយមើលទៅ.?ទើបបានជាលោក ពេជ្រ ធ្វើព្យុះធ្វើភ្លៀង ក្នុងស្រុកអន្លង់វែងបាន ព្រោះមិនញញើតច្បាប់ ម្យ៉ាងវិញទៀត អាងឪពុកក្មេកលោក ជាមេឃុំ លំទង ផងដែរ ។

ពលដ្ឋរងចាំមើលថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្ដរមានជ័យ មានសមត្ថភាព ឬ អសម្ថតភាព ក្នុងការបង្ការ ទប់ស្កាត់ និង បង្រ្កាបទីតាំង “រោងម៉ាស៊ីរ៉ៃឈ្មោះ ពេជ្រ ដែលសព្វថ្ងៃនេះ កំពុង តែអាជ្រៀកឈើ យ៉ាងសកម្ម ដោយគ្មានច្បាប់អនុញ្ញាតទេ ។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារយើងក៏បានរាយការទៅ លោក វ៉ុន ប៊ុនធឿន នាយសង្កាត់រដ្ឋព្រៃឈើ ស្រុកអន្លង់វែងដែរពាក់ព័ន្ធទៅនិង ទីតាំងរោងម៉ាស៊ីរ៉ៃអាជ្រៀកឈើ គ្មានច្បាប់អនុញ្ញាត មួយកន្លែង ដែលមានម្ចាស់ឈ្មោះ ពេជ្រ ត្រូវជាកូនប្រសារ លោក ជួន រះ មេឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ លោកនាយសង្កាត់បានបញ្ជាក់ថា៖ លោកកំពុងឆ្លងជំង្ងឺកូវីដ ១៩ ហើយ។ ចំណែក លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្ដរមានជ័យ ក្រុមការងារយើងបានខលចូលដើម្បីរាយការណ៍ តែគ្នានអ្នកលើកទូរស័ព្ទឡើយ។

ពាក់ព័ន្ធករណីខាងលើ ក្រុមការងារយើងខ្ញុំ នឹងរង់ចាំការបកស្រាយបំភ្លឺជានិច្ច រាល់ការពាក់ព័ន្ធ ពីសារមុីខ្លួន បើគិតថា មិនត្រឹមត្រូវ ឫការចោទប្រកាន់ខុសពីការពិត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *