មហាជនសង្កេតឃើញថា លោក គាត ហ៊ុល គិតចាប់តាំងពីលោកឡើងមកកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត លោកបានខិតខំស្ថាបនាផ្លូវនៅក្នុងភូមិសាស្ត្របានជាច្រើនខ្សែ គួរអោយគាត់សម្គាល់ !!!

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ក្រុងប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង សហការ និង សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល រួមនិង លោកមេភូមិ លោកស្រីមេភូមិ បើកការដ្ឋានដាក់គ្រឿងចក្រ ឈូសឆាយ កៀកិនស្ថាបនាផ្លូវ ចាក់ ក្រាលថ្មម៉ិច និងជួសជុលផ្លូវបេតុង ពីលើបន្ថែម ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ចំនួន០២ខ្សែរ គឺដើម្បីបានប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរគ្រប់មធ្យោបាយ ក្នុងការដឹកជញ្ជូនទំនិញ សេដ្ឋកិច្ចប្រចាំថ្ងៃ នារដូវវស្សាខាងមុខនេះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយភ្ញាក់ងារសារព័ត៌មាន {ខេមបូឌា ស្តាដេលីញូយ៍} ដឹងផងដែរថា៖ ផ្លូវលំចំនួន០២ខ្សែរ នៃភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ដែលក្រុមការងារ ភូមិឃុំនិងសង្កាត់ទាំងបីកំពុងស្ថាបនាឡើងនេះ គឺបានថវិកា ផ្ទាល់ខ្លួន និងថវិកា សហការគ្នាផង បួករួមនិងអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលជានិច្ចកាល ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ តែងតែយកចិត្តទុក ពីបញ្ហាជុំវិញកង្វះខាតនានារបស់ប្រជាពលរដ្ឋ នៃខេត្តបន្ទាយមានជ័យ មិនតែប៉ុណ្ណោះ.! ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ តែងតែឃើញនូវវត្តមានលោកទាំងពីរ បានចូលរួមចំណែកកសាង ផ្សាភ្ជាប់ជាមួយនិង ព្រះពុទ្ធ សាសនា ដែលជាទី គោរពបូជា ជាតិ សាសនា នៃយើងផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *