ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ក្រុងព្រះសីហនុ ៖ ដោយគោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ប្រព្រឹត្តិនៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖

១.ឈ្មោះ ម៉ុក ឡេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២.ឈ្មោះ អ៊ុន វុត្ថា ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចាប់ដកហូតយកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ចំនួន ១៧កញ្ចប់តូច, ទូរស័ព្ទ ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *