ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីធាក់វាយគម្រាមយកម៉ូតូយ៉ាងសកម្ម និងឆក់ ចំនួន៣ករណីផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនទៅកាន់ទៅតុលាការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យ ដែលធ្វើការបង្រ្ការួមមាន ៣ករណីផ្សេងគ្នា ៖
ករណីទី១ ធ្វើសកម្មភាពឆក់នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២នាក់ ៖
១-ឈ្មោះ ស៊ុន ឡេ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ហួរ ណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ករណីទី២ ធ្វើសកម្មភាពឆក់នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ៖
១-ឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ នឹម រះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ធី ចាន់ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ករណីទី៣ ធ្វើសកម្មភាពវាយគម្រាមយកម៉ូតូនៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣នាក់ ៖
១-ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ រុន រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៣-ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
លោកអធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នកយកព័ត៌មានបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច កម្លាំងសម្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនជនសង្ស័យរយៈពេល២ថ្ងៃ ឃាត់បាន ៨នាក់ ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ ៣គ្រឿង នឹងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយក