ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៤ និង០០នាទី ដោយមានការយកចិត្តទុកពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និង សម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កែវ សុជាតិ ព្រះរាជ្យអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ខៀវ វាសនា ភេទប្រុស អាយុ៣៦ ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងរួមមាន
១. ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១៦,០៩ក្រាម ទាំងសំបក) ។
២. ទូរស័ព្ទដៃ ០១គ្រឿង (ចាស់)
៣. កូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀន មួយចំនួន ។
បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនចាត់ការតាមនីវិធី ៕ដោយៈ លោកស្រី គង់ ស្រីញ៉ ជំនួយការ