ជនសង្ស័យជនជាតិថៃ ប្រុស ស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការយកចិត្ដទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរក្សាសេចក្ដីសុខ និងសន្តិសុខសង្គម ជូនប្រជាពលរដ្ឋទាំង៧ចំណុច កាលពីថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១២ និង០០នាទី មានប្រជាពលរដ្ឋល្អរាយការណ៍មកសមត្ថកិច្ចជំនាញថា៖ មានករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងខេត្ត .និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត នឹងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងខាងលើ ចាប់បានជនសង្ស័យជនជាតិថៃចំនួន២នាក់ស្រី០១នាក់រួមនិងវត្ថុតាងថ្នាំញៀន៖

១-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិថៃ)។

២-ឈ្មោះ ឆៃយ៉ាផន ភុន ធុម (Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ)។

វត្តុតាងបានរួមមាន៖

១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥។

២-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន១៥ថង់ពណ៌ខៀវ ប្រហែល ៣០០០ គ្រាប់។

៣-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់។

៤-សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

៥-កូនជញ្ជីងចំនួន១។

សូមបញ្ជាក់ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ខេត្តបានប្រាប់អោយដឹងថា ៖ ជនសង្ស័យជនជាតិថៃចំនួន២នាក់ ស្រី០១នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធបន្ថែមទៀតនិងចាត់ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *