ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួច និងទទួលទិញផលចោរកម្មត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួន !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនផ្នែកព្រហ្មទណ្ឌ និងគោរពបទបញ្ជាពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត នៅថ្ងៃពុធ៣រោចខែមាឃ ឆ្នាំ ឆ្លូវត្រីស័ក ព ស ២៥៦៥ត្រូវនិងថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០២២ ម៉ោង១២និង០០នាទីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។បានដាក់ពាក្យបណ្ដឹងលើឈ្មាះមុិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាបានលួចម៉ាសុីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២គ្រឿង ។

ដោយបានទទួលពាក្យបណ្ដឹងភ្លាមលោកវរសេនីយ៍ឯក សៅ សារឿន បានដឹកនាំកម្លាំងចុះឃាត់ជនសង្ស័យម្នាក់៖

១.ឈ្មោះ មុិល យ៉ុង បានសារភាពថាខ្លួនពិតជាបានលួចម៉ាសុីនត្រជាក់នៅបូរីសុខស្រេងពិតប្រាកដមែន ដោយសារភាពថាខ្លួនយកទៅលក់អោយឈ្មោះឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន១២ម៉ាសុីនត្រជាក់ហើយបានសារភាពថានៅដើមខែកុម្ភៈខ្លួនបានទិញម៉ាសុីនត្រជាក់ចំនួន៣ឈុត ក្នុងមួយឈុត១២០ដូល្លាចឹងស្មើរ៣៦០ដូល្លា ចំពោះ១២គ្រឿងនេះខ្ញុំឲលុយអស់៧០០ដូល្លាមុនហើយព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេមូលហេតុដែលខ្ញំទិញ ព្រោះគាត់ជាជាងម៉ាសុីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ ។

ហើយជនសង្ស័យ មុិល យ៉ុងបានសារភាពថាខ្លួនយកទៅលក់ឲឈ្មោះ ៖

២..សេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំនួន៣កន្ទុយម៉ាសុីនត្រជាក់ មូលហេតុដែលខ្ញុំទិញ ព្រោះគាត់ប្រាប់ខ្ញុំថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយម៉ាសុីត្រជាក់៣យកលុយចាយ មួយតម្លៃ៣០ដូល្លា ខ្ញុំទិញអស់លុយ៣៦០០០រៀល លុះថ្ងៃម៉ោង១៣ និង០០នាទីស្រាប់តែសមត្ថកិច្ចមកយកម៉ាសុីនត្រជាក់នោះវិញដោយប្រាប់ជននោះថាលួចគេទេ ហើយខ្លួនក៏យល់ព្រមជូនសមត្ថកិច្ចវិញ។

ជនសង្ស័យ មុិល យ៉ុង បានសារភាពថាខ្លួនបានម៉ាសុីនត្រជាក់ចំនួន៧គ្រឿងអោយឈ្មោះ ៖

៣.ម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានទិញម៉ាសុីនត្រជាក់ចំនួន៧គ្រឿង ក្នុងមួយគ្រឿង៣៥ដូល្លា ជនសង្ស័យបានប្រាប់ថាម៉ាសុីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្ខ្លួនទិញ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ផ្ទះថាជននោះលួចគេទេ ខ្ញុំក៍ប្រគល់ជូនសមត្ថកិច្ចដោយមិនមានការរឹងរូសអ្វីទេ ។

ជនសង្ស័យ មុិល យ៉ុង បានសារភាពថានៅដើមខែកុម្ភៈខ្លួនបានលួចម៉ាសុីនត្រជាក់គេនៅក្រុមហ៊ុនអាណាន់ម៉ាកឃីត(ឡាហ្វីរ៉ា) ចំនួន៣ឈុតយកទៅលក់ឲឈ្មោះ ៖

៤.ឈុន តារាវុធ ក្នុង១ឈុត១២០ដូល្លា ពេលនេះបានដកហូតយកមកវិញហើយ ។

សូមបញ្ជាក់ ៖ លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកសារព័ត៌មាន គេហទំព័រ ខេមបូឌា ស្តាដេលីញូយ៍ យើងខ្ញុំអោយបានដឹងថា  សមត្ថកិច្ចបានប្រគល់សម្ភារៈដែលដកហូតបានពីជនសង្ស័យជូនម្ចាស់ដើមយកទៅប្រើប្រាស់វិញហើយ មានម៉ាសុីនត្រជាក់ចំនួន៣ឈុត និងម៉ាសុីនត្រជាក់ចំនួន២៣គ្រឿង ។

បច្ចុប្បន្ន ៖ កម្លាំងជំនាញស្នើសុំឃាត់ខ្លួនឈ្មោះ មុិល យ៉ុង ជាជនសង្ស័យនឹងឈ្មោះ ឈន់ តារាវុធ ភេទប្រុសឈ្មោះ សេង បូរី ភេទប្រុសនឹងឈ្មោះ ម៉ៅ មករា ភេទប្រុសដែលជាអ្នកទទួលទិញម៉ាសុីនត្រជាក់ពីជនសង្ស័យដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធី ៕ ដោយ៖ ឡាយ លីហួ អ្នកយកព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *