បន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ០៧:០០ នាទីព្រឹក នៅទីបញ្ជាការវរ៨១៥កម្លាំងគោរពទង់ជាតិចំនួន ៧៣នាក់(ស្រី០២នាក់) ដឹកនាំដោយលោកវរសេនីយ៍ទោ សាន សៃ មេបញ្ជាការរង តំណាងលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក៨១៥ បន្ទាប់ពីគោរពទង់ជាតិរួច លោក មេបញ្ជាការរង បានផ្សព្វផ្សាយផែនការផ្សេងៗ និងមានប្រសាសន៍ ណែនាំដូចតទៅ ៖
១.យកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែរបន្ទាត់ព្រំដែន
២.ធ្វើការស្តាសម្អាតលេណដ្ឋាន និងដុសលាងសម្អាតអាវុធ
៣.ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីចូលរួមបង្កា ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ ១៩ (អូមីក្រុង)
៤.រក្សាសាមគ្គីភាព ទាំងក្នុងនិងក្រៅអង្គភាព
ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ទោ សាន សៃ មេបញ្ជាការរង តំណាងលោកមេបញ្ជាការ បានធ្វើការផ្តាំផ្ញើរដល់កម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងបន្តអនុវត្ត ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕