ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ ដោយការចូលរួមមានកម្លាំងវរសេនាតូចថ្មើជើងលេខ៥១៤ កងពលតូចថ្មេីរជេីងលេខ៥១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង និងនគរបាលស្រុកថ្មពួក នគរបាលបេតិកភណ្ឌ យុវជន ស.ស.យ.ក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យបន្ទាយឆ្មារ សំអាតបរិស្ថានក្នុងបរិវេនប្រាសាទបន្ទាយឆ្មារ ត្រៀមរៀបចំពិធីបុណ្យមាឃបូជា នៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលកងកម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ក្រៅពីការងារស្នូលក្នុងអង្គភាព ជារឿយៗតែងតែចូលរួមរាល់សកម្មភាពការងារសង្គមនិងការងារជួយប្រជាពលរដ្ឋគ្រប់រូបភាពនិងមានការសហការណ៍យ៉ាងល្អជាមួយកងកម្លាំងចំរុះ អាជ្ញាធរមូលដ្ឋាន និងត្រៀមដោះស្រាយរាល់បញ្ហាកេីតមានឡេីងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ២៤ម៉ោងលេី២៤ម៉ោង តាមការសំណូមពរពីអាជ្ញាធរមូលដ្ឋាន៕