ចុមកាដុមឆែប លោក ប្រាក់ សាយ មេបញ្ជាការការពារព្រំដែនគោក ៨១៧ និង មេបញ្ជាការសឹករង សំពៅលូន កំពុងនាំគ្នាជិះសេះលែងដៃ បើកដៃអោយឈ្មួញនាំសត្វមាន់ ទា ចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកល្បៀង៦១ យ៉ាងគគ្រឹកគគ្រេង !!! 

ចេញផ្សាយ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

www.cambodiastardailynews.com

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងឃុបឃិតគ្នាជាប្រព័ន្ធ រួមនិង ទាហានសឹករងសំពៅលូន បើកដៃអោយក្រុមឈ្មួញដែលរកស៊ី នាំ សត្វមាន់រស់ ទា រស់ គ្មានច្បាប់ ដឹកពេញៗរថយន្តជាច្រើនគ្រឿង ចេញពីប្រទេសថៃ-មកកម្ពុជា តាមច្រកល្បៀងប៉ុស្តិ៍សឹករង៦១ (ហៅដើមអំពិល) កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយពុំឃើញមានមន្ត្រីជំនាញ បសុពេទ្យសុខភាពសត្វ ស្រុកសំពៅលូន និងគយរដ្ឋាករ សំពៅលូន ចុះមកត្រួតពិនិត្យឡើយ សង្ស័យត្រូវថ្នាំទេពសណ្តំ $.$.$ ពីក្រុមឈ្មួញអស់ហើយទេដឹង? ទើបមិនរំខានក្នុងការចុះបង្ក្រាប.?។

នេះសបញ្ជាក់អោយឃើញថា៖ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច នៅទីនោះ កំពុង ផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃយ៉ាងពេញបន្ទុក។ ក៏ដូចជាប្រសាសន៍ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត និងប្រសាសន៍ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង គ្រាន់រំលឹកជូនដល់ កងកម្លាំងប្រដាប់អាវុធទាំង៤ ដែលឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាមបើកច្រករល្បៀងដែលខ្លួគ្រប់គ្រង ដើម្បីធានាបាននូវការទប់ស្កាត់ រាល់ការនាំ (ទំនិញគេចពន្ធ.ពលករលួចឆ្លងដែនខុសច្បាប់.ជួញដូរគ្រឿងញៀនខុសច្បាប់។ល។ បើច្រកល្បៀងណា?ហ៊ាន បើកអោយនាំចេញចូល ចរាចរណ៍ ត្រូវទទួលខុសដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា៖ ទីតាំងខាងលើ ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូនខេត្តបាត់ដំបង ហៅ(ច្រកល្បៀង៦១) ជាប់ព្រំដែនកម្ពុជា-ថៃ,,,ដែលច្រកល្វៀងនោះ ត្រូវបានគេស្គាល់ថា លោក ម៉ាប់ ជានាយទាហានសឹករងសំពៅលូន អ្នកគ្រប់គ្រង និងជាដែនគ្រប់គ្រងរបស់ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធ ក្រុមមេឈ្មួញនាំ សត្វមាន់រសស់ ទា រស់ និងទំនិញគេចពន្ធខាងលើ ក្រុមសារព័ត៌មានជាច្រើនអង្គភាព មិនអាចធ្វើការទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន និងមេបញ្ជាការសឹករង៦១ ស្រុកសំលូន រួមនិងមន្ត្រីជំនាញបសុពេទ្យសត្វ.គយរដ្ឋាករ សំពៅលូន បានទេ ដោយពុំស្គាល់លេខទូរស័ព្ទអស់លោក ហើយសារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញពីសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *