ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ កាលថ្ងៃព្រហស្សត៍២កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ខែ កុម្ភៈឆ្នាំ២០២២ វេលាម៉ោង ២០និង៤០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ .និងដោយគោរពបទបញ្ញ្ជារពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ចាត់កម្លាំងឃាត់ខ្លួនជនសង្ស័យក្នុងករណីឆក់ទូរស័ព្ទមួយករណីនៅចំនុចកែងផ្សារអគ្គៈជិតកន្លែងលក់ជ្រូកខ្វៃ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

ដោយជនសង្ស័យទាំង០៤នាក់បានសារភាពដូចខាងក្រោមនេះ ៖

១.ឈ្មោះ នី ផានិត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូបនិងឆក់ទូរស័ព្ទនៅក្រុងប៉ោយប៉ែតពិតមែន ។

២.ឈ្មោះ ធន់ ពិសិដ្ឋ ភេទប្រុស១៧ឆ្នាំបានសារភាពថាខ្លួនអត់ដែលឆក់កាបូបនិងទរសព្ទ័គេទេ តែខ្លួនជាអ្នកស្មាត់ឌុបគេឲឆក់និងបើករត់គេចខ្លួនហើយបានបញ្ជាក់ថាឈ្មោះនី ផានិតពិតជាបានចូលរួមធ្វើសកម្មភាពដេញកាប់គេកាលពីថ្ងៃទី១ខែកុម្ភៈ ២០២២វេលាម៉ោង១២យប់ពិតមែន ។

៣.ឈ្មោះ ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់) បានសារភាពថាខ្លួនពិតជាបានឆក់កាបូបនិងឆក់ទូរស័ព្ទ ពិតមែននិងបានបញ្ជាក់ថានៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១២និង៣០នាទីក្រុមខ្លួនមាន អានិត អាហុង អាចយ អាចាន់ណា អាសិទ្ធ និងក្រុម៥៨ បានធ្វើសកម្មភាពដេញកាប់បណ្តាលឲរងរបួសជើងពិតមែន ។

៤.ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ហើយខ្លួនដឹងថាប្តីជាចោរឆក់ និងបានទទួលលុយពីប្តីរាល់ពេលធ្វើសកម្មភាពបានលុយឲខ្លួនទុកចាយជាប់ខ្លួន៤មុឺន ៣មុឺនរឺ២មុឺនហើយរាល់ការបើកបន្ទប់ផ្ទះសំណាក់ស្នាក់នៅគឺប្តីខ្លួនជាអ្នកបង់លុយ ។

លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់អ្នកសារព័ត៌មាន គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ អោយដឹងថា ៖ តាមចម្លើយរបស់ធន់ ពិសិដ្ឋបញ្ជាក់ថារាល់ពេល នី ផានិត ចេញធ្វើសកម្មភាពបានលុយគឺឲប្រពន្ធកាន់លុយហើយដើរលេងយ៉ាងសប្បាយ ។

ជនរងគ្រោះឈ្មោះ ឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុនរបរបុគ្គលិកកាសុីណូ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ត្រូវបានក្រុមចោរឆក់យកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូន១៣ប្រូ យកទៅបាត់ដោយសុវត្ថិភាពក្រោយមកម៉ោង២១និង៣០នាទីកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន៤នាក់និងស្រី១នាក់ពាក់ព័ន្ធការសមគំនិត ជនសង្ស័យទាំង៣នាក់បានសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទជនរងគ្រោះពិតមែន ហើយទូរស័ព្ទបានយកទៅអោយឈ្មោះវ៉េវយកទៅលក់មិនដឹងបានប៉ុន្មានទេ ។

បច្ចុប្បន្ន ៖ កម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតបានស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត ៕ ដោយៈលោក ណៃ ថាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *