ចេញផ្សាយ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ: លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌ័រ និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិការ របស់លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចែកជូនដល់មន្ត្រីនគរបាលស្រី២រូប ម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ និង ម្នាក់ជានគរបាលចូលនិវត្តន៍។
មន្ត្រីនគរបាល២រូបដែលដែលទទួលបានអំណោយរួមាន:១-លោកស្រី ទន់ វិរីយ៉ា ជាមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅម្នាក់ឯង នៅភូមិតារាងបាល់ ទទួលបាន៖អង្ករចំនួន១០០គ.ក្រ, ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី០១២កេសធំ,ត្រី០១កេសធំ,ភេសជ្ជៈ០១កន្ត្រកនិងថវិកាចំនួន២លាន ៨៥ម៉ឺនរៀល និង ២-លោកស្រី សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល រស់នៅម្នាក់ឯងនៅភូមិគោរដ្ឋាន កំពុងមានជម្ងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ ទទួលបានអង្ករចំនួន១០០គ.ក្រ, ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី១២កេសធំ,ត្រី០១កេសធំនិងថវិកាចំនួន១លាន២សែនរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ក៏បានពាំនាំការសួរសុខទុក្ខរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ តែងតែយកចិត្តទុកដាក់ ពីជីវភាពនិងសុខទុក្ខរបស់កងកម្លាំងនៅក្រោមឱវាទ ពិសេសគឺកងកម្លាំងដែលមានជម្ងឺកំពុងសម្រាកព្យាបាល។ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានជូនពរដល់លោកស្រីទាំង០២នាក់ បានឆាប់ជាសះស្បើយពីរោគា ហើយត្រូវមើលថែសុខភាពឲ្យបានល្អ បន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដបំលែងខ្លួនថ្មី ៕