ចេញផ្សាយ៖ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តកំពង់ធំ ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយកម្លាំង នគរបាល ព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បានបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្រ្តខេត្តកំពត, ក្រុងព្រះសីហនុ, ខេត្តស្វាយរៀង, ជ្រៃធំខេត្តកណ្តាល, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បំរុងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ និងបន្តទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាបប៉ុន្តែត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បង្ក្រាបបានទាន់ពេលវេលា និងជោគជ័យ ។
នេះជាល្បិចកលជនខិលខួចដែលមានលក្ខណៈជាក្រុម សូមចូលរួមចែករំលែកបទពិសោធន៍ដល់អាជីវករគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ។
បច្ចុប្បន្ន ៖ ជនសង្ស័យចំនួន១២នាក់ និងវត្ថុតាងត្រូវអធិការក្រុងប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌខេត្តចាត់ការបន្តតាមនីតិវិធី ៕