ចេញផ្សាយ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ។
នាសៀលវេលាម៉ោង១៤និង៣០នាទី មានករណីអំពើលួចមួយកើតឡើងត្រង់ចំណុច ក្រុមទី៣៤ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យ ឈ្មោះស្មាន ភ្លី ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានធ្វើសកម្មភាពលួចទូរស័ព្ទជនរងគ្រោះឈ្មោះ លាស់ យ៉ាសើ ភេទស្រី អាយុ៦៧ឆ្នាំមានទីលំនៅភូមិដកាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។សម្ភារៈរួមមាន ៖ ទូរសព្ទ័ដៃម៉ាកoppoពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ។
បច្ចុប្បន្ន ៖ ជនសង្ស័យ០១នាក់ត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់ ៕