ជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តតាកែវ ៖ រសៀលវេលាម៉ោង០៤ និង៥០នាទី ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលពពេល ធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យ០១ នាក់ ៖

ឈ្មោះ ទូច វល័ក្ខ ភេទប្រុសអាយុ ៣៦ឆ្នាំ ភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៤ កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងរួមមាន ៖

១. ម្សៅក្រាម ០៤កញ្ចប់តូច

២. ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូ០១គ្រឿង ។

បច្ចុប្បន្ន ៖ ជនសង្ស័យម្នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ៖ លោកស្រី គង់ បូរី

You might like

Leave a Reply

Your email address will not be published. Required fields are marked *