ចេញផ្សាយ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ខេត្តព្រះវិហារ៖ មានសេចក្ដីរាយការណ៍មកបានអះអាងថា ព្រៃឈើនៅតំបន់ដែនអភិរក្សជីវៈចម្រុះព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃតំបន់ហាមឃាត់នានា ស្ថិតក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ បានកំពុងរងនូវការកាប់ដើមឈើ អារជ្រៀក ដឹកលក់ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើនមានយ៉ាងអាណាធិបតេយ្យ។ តើករណីនេះ ជាភាពកំសោយរបស់ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឬក៏ជាការបើកភ្លើងខៀវ ដែលមហាជនបានដាក់ការសង្ស័យថា បានទទួលលាភសក្ការៈ ពីក្រុមឈ្មួញទាំងនោះអស់ហើយរឺ? ទើបបានជារក្សាភាពស្ងប់ស្ងាត់ មិនឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានចុះទប់ស្កាត់ និងបង្ក្រាបសោះ.?។ បើតាមប្រភពព័ត៌មានបានអោយដឹងថា ការកាប់ដើមឈើ អារជ្រៀក នៅក្នុងតំបន់ព្រៃអភិរក្សជីវៈចម្រុះព្រៃព្រះរកា និងព្រៃតំបន់ហាមឃាត់នានា ដឹកតាមរយៈគោយន្តកន្ត្រៃ ជ្រកក្រោមស្លាកក្រុមហ៊ុនដោន និងភាពមិនប្រក្រតី ក្រោយការបិទទ្វារដេប៉ូឈើរបស់លោកស្រី អុិន ស្រីម៉ៅ ប្ដូរសមាសភាពថ្មីឈ្មួញឈើស្រីឈ្មោះ ឡេង ធារ៉ា ផ្ដាច់មុខពីខេត្ត គឺខេត្តក្រចេះ និងខេត្តព្រះវិហារ។ រយៈពេលដើម្បីខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញថា បទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ កក្រើកសារជាថ្មី បានដោយរលូន ក៏ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយឈ្មួញឈ្មោះ ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែ ឈើជ្រកក្រោមស្លាក ក្រុមហ៊ុនឈើល្បីខ្លាំង កំពុងឈូសធ្វើផ្លូវចូលទៅដឹកឈើក្នុងព្រៃព្រះរការ ផ្លូវចំនួន២ខ្សែគឺ៖
ទី១-ឈូសផ្លូវចូលទៅដឹកឈើ ពីក្នុងព្រៃព្រះរកា (ចូលមកចំខាងក្រោយក្រុមហ៊ុនដោន)។
ទី២-ឈូសផ្លូវដឹកឈើជ្រកក្រោមកងពលតូចលេខ៩ ដោយបានឈូសចូលទៅកាន់តំបន់ព្រៃព្រះរកា ដើម្បីត្រៀមកាប់បំផ្លាញឈើបន្ថែមទៀត និងដឹកឈើចូលមកស្តុកទុកនៅទីបញ្ជាការស្រាល ក្នុងកងពលតូចលេខ៩។
ពាក់ព័ន្ធទៅនិងរឿងក្រុមមេឈ្មួញឈើជើងខ្លាំងឈ្មោះ ឡេង ធារ៉ា ប្រចាំពីរខេត្ត គឺ:(ខេត្តក្រចេះ,ខេត្តព្រះវិហារ)ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកុំមើលរំលងភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ ខេត្តព្រះវិហារ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សូមឯកឧត្តមទេសរដ្ឋមន្ត្រីចាត់វិធានការផងទាន។
ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖☎️Tell.092 917 708 / 097 565 6393