លោក សិទ្ធិ ឡោះ ជម្រុញដល់គណៈកម្មាធិការគណបក្សឃុំរលួស ត្រូវគ្រប់គ្រងរាល់ចំណូល និងចំណាកស្រុក ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺឆ្លងក្នុងសហគមន៍ !!!

ចេញផ្សាយ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្ដបន្ទាយមានជ័យ ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរលួស ស្រុកស្វាយចេក បានប្រារព្ធធ្វើ សន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល៥ ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកាសទទួលស្គាល់សមាភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក អេង លីហួរ អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុមការងារចុះជួយឃុំរលួស និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន១៧០នាក់ផងដែរ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានជម្រុញដល់សមាជិកសមាជិការទាំងអស់ត្រូវ ផ្សព្វផ្សាយដល់ពលរដ្ឋតាមមូលដ្ឋាន ត្រូវគ្រប់គ្រងឲ្យបានរាល់ចំណូល និងចំណាក ស្រុកមកពីថៃ ជៀសវាងពួកគាត់នាំជម្ងឺឆ្លងចូលមកក្នុងសហគមន៍យើង ខណះជម្ងឺកូវីដកំពុងបន្តបំលែងខ្លួន បើមើលឃើញថាខុសប្រកតីត្រូវផ្តល់ពត៌មានទៅខាងមន្ត្រីជំនាញដើម្បីមានវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង អំពាវនាវដល់សមាជិកត្រូវបម្រើសេវាសាធារណ: ជូនពលរដ្ឋឲ្យបានល្អ ទាន់មានពេលវេលា មានតម្លាភាព និងគណនេយ្យភាព។ បេក្ខភាពក្រុមប្រឹក្សា និងសមាជិកសមាជិកាទាំងអស់ត្រូវ ប្រឹងប្រែងធ្វើការងារឲ្យបានល្អ យកបេះដូងប្រជាពលរដ្ឋឲ្យបាន ដើម្បីទទួលបានសម្លេងគាំទ្រច្រើន ទន្ទឹមគ្នានោះត្រូវដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា៕

មក

You might like

Leave a Reply

Your email address will not be published. Required fields are marked *