ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនិងចែកចាយគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយបានប្រាប់ថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនកើតហេតុនៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ ២០២២វេលាម៉ោង១១ និង៣០នាទីចំណុចស្ថិតនៅភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល លោក សួន សម្បត្តិនាយប៉ុស្តិ៍គគីរធំបានប្រាប់អ្នកសារព័ត៌មានថា ៖

ជនសង្ស័យចំនួន០២នាក់រួមមាន៖

១.ឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារ០៣ដង) មានសារធាតុញៀន។

២.ឈ្មោះ ហៀង សីហា (ហៅអ៊ូត) ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានដីកាចាប់ខ្លួន០២)

១.ចេញដោយលោកស្រីពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ ៣៤៦ ដកបចខ ចុះថ្ងៃ២២/០៦/២០២១

២. ចេញដោយលោក ជួន វណ្ណះ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល លេខ៥៨១/២១ចុះថ្ងៃទី២១/09/២០២១ (មានសារធាតុ)។

វត្ថុតាងរួមមាន ៖

១.ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម០៣)ទំងន់៤.៤៩ក្រាម

២.សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន

លោកសួន សម្បត្តិបន្តថា ៖

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១១:៣០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានពត៍មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ។

សមត្ថកិច្ចឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម ០៣) នឹងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ក្រោយឆែកឆេររួចកំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឃុន ហុីម បានសារភាពថា ៖ ថ្នាំញៀនចំនួន០៥កញ្ចប់(តូច០២មធ្យម០៣)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅស្ទឹងមានជ័យ ក្រុងភ្នំពេញ ចំនួន០១កញ្ចប់ធំ តំលៃ ៣០០០០០រៀល(សាមសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់ចែកចាយបន្ត ។

បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធីបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *