លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល និង លោកអភិបាលក្រុងប៉ោយប៉ែត រួមទាំងប្រជាពលរដ្ឋធ្វើពិធីរាប់បាត្រនឹងបួងសួងសុំសេចក្តីសុខដំណាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី នៅដើម្បីពោធិ៍ព្រឹក្សលោកយាយម៉ៅ !!!

ចេញផ្សាយ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

www.cambodiastardailynews.com

ខេត្តបន្ទាយមានជ័យ៖ ដើម្បីបួងសួងសុំសេចក្តីសុខដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ជាថ្ងៃ បំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២២ នេះលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងផែនការងារនគរបាលការពារព្រំដែន និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតព្រមទាំងមន្ត្រីនៃសាលាក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ បាននាំគ្នារាប់បាត្រ ដល់ព្រះសង្ឃចំនួន៤៩អង្គ ដែលនិមន្តមកពី៣វត្តគឺ : វត្តស្ទឹងបត់, វត្តអណ្តូងថ្មមាស និងវត្តទួលពង្រ ។

ក្នុងពិធីនេះដែរបានប្រព្រឹត្តទៅនៅមណ្ឌលនៅដើមពោធិ៍ព្រឹក្សលោកយាយម៉ៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបួងសួងសុំសេចក្តីសុខ ជូនពលរដ្ឋនៅក្រុងប៉ោយប៉ែត និងនៅទូទាំងខេត្តបន្ទាយមានជ័យ សូមអោយជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ នឹងជំងឺថ្មីអូមេក្រុង និងគ្រោះធម្មជាតិទាំងឡាយដែលផ្ដល់មហន្តរាយទៅដល់ប្រជាពលរដ្ឋជា ពិសេស គ្រោះថ្នាក់ចរាចរណ៍សូមអោយជៀសឆ្ងាយផុតទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា៖ ជារៀងរាល់ឆ្នាំលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងតែងតែសហការជាមួយ លោកអភិបាលក្រុងប៉ោយប៉ែត ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដើម្បីរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *