ចេញផ្សាយ៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តព្រៃវែង ៖ ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង២២នាទីនៅចំនុចលើផ្លូវបេតុង ស្ថិតនៅភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចយើងបានបង្ក្រាបជាក់ស្តែង ករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ដោយបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរចំនួន០១នាក់ឈ្មោះ វ៉ាន ជាមីងលាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដកហូតបានម៉្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូច(ទម្ងន់១,១៥ក្រាម)
.ទូរស័ព្ទដៃ០១គ្រឿង ។
វត្ថុតាងរួមមាន ៖ ម៉្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូច(ទម្ងន់ ១,១៥ ក្រាម) ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្ន ៖ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី ៕